15/06/2017 10:10 GMT+7 Email Print Like 0

វៀតណាមអំពាវនាវសហគមន៍អន្តរជាតិខំប្រឹងប្រែងថែមទៀតដើម្បីជួយឧបត្ថម្ភជនពិការ


វៀតណាមអំពាវនាវសហគមន៍អន្តរជាតិខំប្រឹងប្រែងថែមទៀត ដើម្បីជួយឧបត្ថម្ភជនពិការ

នាថ្ងៃទី១៣ ខែមិនា ឆ្នាំ២០១៧ នៅទីស្នាក់ការអង្គការសហប្រជាជាតិបានប្រព្រឹត្តទីសន្និសីទលើកទី ១០ បណ្ដាភាគីចូលរួមអនុសញ្ញាស្ដីអំពីសិទ្ធិរបស់ជនពិការ (CRPD) ដោយប្រធានបទ៖ទសវត្សរ៍ទីពីរនៃអនុសញ្ញា CRPD ៖
ការចូលរួមលើគ្រប់វិស័យនិងគ្រប់គ្រាន់សំរាប់ជនពិការ និងអង្គការតំណាងអោយជនពិការក្នុងការអនុវត្តតាម​អនុសញ្ញា។សន្និសីទបានទាក់ទាញការចូលរួមរបស់តំណាងចំនួន ៥០០ នាក់ ពីប្រទេសជាសមាជិកនិងតំ​ណាង​អង្គការរបស់ជនពិការ។ ឯកអគ្គរដ្ឋទូត លោកស្រី Nguyen Phuong Nga ប្រធានគណៈប្រតិភូវៀតណាមអមអង្គការសហប្រជាជាតិ ប្រធានគណៈប្រតិភូវៀតណាមចូលរួមសន្និសីទបានអោយដឹងថា៖ វៀតណាមជាប្រទេសមានអត្រាជនពិការខ្ពស់ (ជនពិការចំនួន ៧,២លាន ស្មើនឹង ៨% ចំនួនប្រជាជន)។ ឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ថា៖វៀតណាមជានិច្ចកាលផ្តល់អាទិភាពជំរុញការចូលរួមគ្រប់គ្រាន់និងលើគ្រប់វិស័យរបស់ជនពិការ​ ពិសេស​គឺក្នុងការកសាងយុទ្ធសាស្ត្រ គោលនយោបាយ ឯកសារគតិយុត្តិ មានការជំរុញនិងធានាសិទ្ធិរបស់ជនពិការ។ទន្ទឹមនឹងនោះ វៀតណាមក៏លើកទឹកចិត្ត ប្រមូលផ្តុំកម្លាំងសង្គមក្នុងការជួយឧបត្ថម្ភជនពិការផងដែរ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាអត្ថបទបានផ្សាយ