29/02/2016 09:30 GMT+7 Email Print Like 0

វៀតណាមអំពាវនាវវិនិយោគពីសហគ្រាសតម្បាញកាត់ដេរឥណ្ឌា


វៀតណាមអំពាវនាវវិនិយោគពីសហគ្រាសតម្បាញកាត់ដេរឥណ្ឌា (Image: VNA)

សន្និសីទជំរុញការវិនិយោគ ចំពោះសហគ្រាសតម្បាញកាត់ដេរ​ប៉ែកខាងជើងឥណ្ឌាទើប នឹងប្រព្រឹត្តទៅនៅទីក្រុង Ludhinana រដ្ឋ  Punjab (ឥណ្ឌា)។ នេះគឺជាសកម្មភាពមួយក្នុងចំណោម សកម្មភាព​ពន្លឿនពាណិជ្ជកម្ម​ ដែល​ស្ថាន​ទូត​វៀត​ណាម ប្រចាំនៅឥណ្ឌាសហការជាមួយធនាគារ Eximbank​ឥណ្ឌារៀប​ចំ​ឡើង​សំដៅជំរុញ​ការ​វិនិយោគ​របស់​ឥណ្ឌា​ចូលវិស័យ​តម្បាញកាត់​ដេរនៅ​វៀត​ណាម។ ក្រុមហ៊ុនតម្បាញកាត់ដេរធំៗរបស់ឥណ្ឌាចំនួន ៣០ បាន​ចូល​រួម​សន្និសីទ​លើក​នេះ។ ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំ​នៅ ឥណ្ឌា លោក  Ton Sinh Thanh បាន​លើក​ច្បាស់​ឱកាស ក្នុងពេលវៀតណាម​ចូល រួមកិច្ចព្រម​ព្រៀងពាណិជ្ជកម្ម​សេរី ឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក (TPP) ​តាម​រយៈ​នោះ បណ្ដា​អង្គភាពអាជីវកម្មឥណ្ឌាអាចវិនិយោគផលិតនៅវៀតណាម​ដើម្បី​នាំចេញ​ផលិត​ផល​តម្បាញ​កាត់​ដេរ​ទៅទី​ផ្សារ​អាមេរិក និងជប៉ុនដោយមាន​កំរិតពន្ធ​នៅ ០%។ ទន្ទឹម​នឹង​នោះ  TPP នឹង​បើក​ចេញ​ឱកាស​សំរាប់​ផលិត​ផល​ត្បាញ​កាត់ដេរ របស់វៀតណាមជ្រៀបចូលទីផ្សារជួរមុខ លើពិភពលោក ដូចជា​សហភាពអឺរ៉ុប (EU) និង​កាណាដា​។ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេរភាគី​រដ្ឋាភិបាល​ឥណ្ឌាបាន​ចាប់ផ្តើម​បើក​កញ្ចប់​ ឥណទាន​អាទិភាព​មាន​តំលៃ ៣០០​លានដុល្លាអាមេរិក សំរាប់​បណ្ដា​គំរោង​ការណ៍ របស់ឥណ្ឌាលើ​វិស័យតម្បាញ​កាត់ដេរ​ នៅវៀត​ណាម​ក្នុងរយៈ​ពេល ១០​ឆ្នាំ​ផងដែរ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ