20/06/2015 10:01 GMT+7 Email Print Like 0

វៀតណាមអាចនាំចេញវ៉ាក់សាំងទៅកាន់ពិភពលោក

នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ​២០១៥ ខាងមុខ ក្រសួង​សុខាភិបាល​វៀតណាម នឹង​រៀប​ចំ ពិធី​ទទួល​ស្គាល់​ប្រព័ន្ធ​គ្រប់​គ្រង​ជាតិ ស្តី​អំពី វ៉ាក់សាំង​របស់វៀត​ណាម ទទួល​បាន​បទដ្ឋាន​​អន្តរ​ជាតិ នៃ​អង្គការ​សុខភាព​ពិភព​លោក (WHO) ។ តាម​នោះ  វ៉ាក់​សាំង​ដែលបាន​ផលិត​នៅវៀត​ណាម មាន​លក្ខណៈគ្រប់​គ្រាន់​សម្រាប់​ការ​នាំចេញ។ ដោយការ​ទទួល​បាន​បទ​ដ្ឋាន​នេះ វៀត​ណាមកំពុង​មានឱកាស​ដ៏ធំ១​សម្រាប់​ការ​អភិវឌ្ឍន៍​ផ្នែក​ឧស្សាហកម្ម​ផលិត​វ៉ាក់សាំង។ នេះជា​ការ អះ​អាង​របស់​ប្រធាន​នាយក​ដ្ឋាន​គ្រប់​គ្រង​ឱ​សថ (នៃ​ក្រសួង​សុខាភិបាល​វៀត​ណាម) លោក Truong​ Quoc Cuong ក្នុង​សន្និ​សីទ​កាសែត​នៅទីក្រុង​ហាណូយ នាថ្ងៃទី​១៩ខែ​មិថុនា។ លោក​បានសង្កត់​ធ្ងន់​ថា ដើម្បី​ធានា​នូវ​ផលិត​ផល​វ៉ាក់​សាំង មាន​គុណភាព​និងសុវត្ថិភាព​វៀតណាម បាន​អនុវត្ត​ដោយព្រម​ៗ​គ្នា នូវ​រាល់​ខ្លឹម​សារ តាម​ឧបករណ៍​បទដ្ឋាន វាយ​តម្លៃលទ្ធភាព​របស់ស្ថាប័ន​គ្រប់គ្រង​ជាតិ​ អំពី វ៉ាក់សាំង របស់ WHO ផងដែរ។ រហូតមក​ដល់​ពេល​នេះ វៀតណាម​ជាប្រទេស​១ក្នុង ចំណោមប្រទេស​៣៩លើ​ពិភព​លោក​ដែលត្រូវបាន​ទទួល​ស្គាល់ ជាប្រព័ន្ធ​គ្រប់​គ្រង​ជាតិ​អំពី វ៉ាក់​សាំង(NRA) ទទួល​បានបទដ្ឋាន​របស់ WHOផងដែរ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ