10/06/2015 10:39 GMT+7 Email Print Like 0

វៀតណាមអនុវត្តន៍យ៉ាងខ្លាំងក្លាសមាហរណកម្មអន្តរជាតិ

ពីថ្ងៃទី ២៩ខែឧសភា ដល់ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៥ លោកនាយករដ្ឋមន្ត្រីង្វៀនតឹនយុង​​​បានអញ្ជើញចូលរួមពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាងវៀតណាមនិងសហភាពសេដ្ឋកិច្ចអាស៊ី - អឺរ៉ុបនៅសាធារណរដ្ឋកាហ្សាក់ស្ថាន និងបានអញ្ជើញទៅបំ​ពេញ​​ទស្សន​កិច្ចជាផ្លូវការនៅសាធារណរដ្ឋហាល់ហ្សេរីប្រជាធិបតេយ្យនិងប្រជាជន សាធារណ​រដ្ឋព័រទុយហ្គាល់និងសាធារណរដ្ឋប៊ុលហ្គារី។

លោកនាយករដ្ឋមន្ត្រីង្វៀនតឹនយុង ជួបសវនាការជាមួយលោកនាយករដ្ឋមន្ត្រីកាហ្សាក់ស្ថាន ។
រូបថត៖ ឌឹកតាម  – ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្ត្រីង្វៀនតឹនយុង ជាមួយបណ្តានាយករដ្ឋមន្ត្រី ប្រទេសរុស្ស៊ី អាមេនីបេឡារុស កាហ្សាក់ស្ថាននិងកៀហ្ស៊ីស៊ីស្ថាន ចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី FTA រវាងវៀតណាមនិងសហភាពសេដ្ឋកិច្ចអាស៊ី  – អឺរ៉ុប។ ​រូបថត៖ ឌឹកតាម  – ទីភ្នាក់ងារសារព័ត៌មានវៀតណាម

លោកនាយករដ្ឋមន្ត្រីង្វៀនតឹនយុង ជួបសវនាការជាមួយថ្នាក់ដឹកនាំបណ្តាប្រទេសក្នុងសហភាពសេដ្ឋកិច្ចអាស៊ី  – អឺរ៉ុប។ រូបថត៖ ឌឹកតាម  – ទីភ្នាក់ងារសារព័ត៌មានវៀតណាម
លោកនាយករដ្ឋមន្ត្រីង្វៀនតឹនយុងធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារស្តីពីកិច្ចសហប្រតិបត្តិការរុករក ធ្វើអាជីវកម្មនិងផ្គត់ផ្គង់សេវាកម្មប្រេងឧស្ម័នរវាងសម្ព័ន្ធក្រុមហ៊ុនប្រេងឧស្ម័នជាតិវៀតណាម (PVN)  និងក្រុមហ៊ុន KazTransGas (ចំណុះសម្ព័ន្ធក្រុមហ៊ុន KazMunaiGaz របស់កាហ្សាក់ស្ថាន)។ រូបថត៖ ឌឹកតាម  – ទីភ្នាក់ងារសារព័ត៌មានវៀតណាម

ការចុះហត្ថលេខាលើកិច្ចព្រមព្រៀង FTA នេះ បង្កឲ្យវៀតណាមមានឳកាសធំ ដើម្បីបង្កើនទំនាក់ទំនងពាណិជ្ជកម្ម វិនិយោគជាមួយទីផ្សារមួយ ដែលមានប្រជាជនចំនួន ១៧០ លាន ផលិតផលសរុបក្នុងស្រុក (GDP) ជាង ៤.០០០ ពាន់លានដុល្លារអាមេរិកនិងតំលៃពាណិជ្ជកម្មសរុបជិត ១.០០០ ពាន់លានដុល្លារអាមេរិក។ ហើយនេះគឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី FTA ដំបូង ដែលសហភាពសេដ្ឋកិច្ចអាស៊ី-អឺរ៉ុបជាមួយប្រទេសមួយមិនស្ថិតក្នុងប្លុក។ ប្រការនេះបង្ហាញការយកចិត្តទុកដាក់ពិសេសរបស់បណ្តាប្រទេសជាសមាជិកក្នុងសហភាពចំពោះការជំរុញទំនាក់ទំនងសេដ្ឋកិច្ច -ពាណិជ្ជកម្មជាមួយវៀតណាម។

នៅកាហ្សាក់ស្ថាន លោកនាយករដ្ឋមន្ត្រីង្វៀនតឹនយុងជាមួយនាយករដ្ឋមន្ត្រីនៃបណ្តាប្រទេសជាសមាជិករបស់សហភាពអាស៊ី-អឺរ៉ុបរួមមានប្រទេសរុស្ស៊ី ប្រទេសអាមេនី ប្រទេសបេឡារុស ប្រទេសកាហ្សាក់ស្ថាន និងប្រទេសកៀហ្ស៊ីស៊ីស្ថាន ដែលបានចូលរួមពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាងវៀតណាមនិងសហភាពសេដ្ឋកិច្ចអាស៊ី – អឺរ៉ុប។ នេះគឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីលើកទីពីរ ដែលវៀតណាមចុះក្នុងខែឧសភា ក្រោយកិច្ចព្រមព្រៀងជាមួយប្រទេសកូរ៉េខាងត្បូង និងស្ថិតក្នុងបណ្តាកិច្ចព្រមព្រៀងសេរីជំនាន់ថ្មី ដែលវៀតណាមបាននិងកំពុងជំរុញជាមួយបណ្តាដៃគូសំខាន់។

លោក​នាយករដ្ឋមន្ត្រី​​ង្វៀន​តឹន​យុង ជួប​ពិភាក្សាការងារ​ជាមួយលោក​នាយករដ្ឋមន្ត្រីអាល់​ហ្សេរី Abdelmalek Sellal
រូបថត៖ ឌឹក​តាម –
 ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោក​នាយក​រដ្ឋមន្ត្រី​នៃប្រទេស​ទាំងពីរ​ធ្វើជាសាក្សី​ក្នុងពិធី​ចុះ​ហត្ថលេខា​លើ​អនុស្សារណៈ (MOU) ស្តីពីកិច្ច​សហប្រតិបត្តិការ​រវាង Sonatrach និង Petrovietnamរ។ រូបថត៖ ឌឹក​តាម – ទីភ្នាក់ងារសារព័ត៌មានវៀតណាម

លោកនាយករដ្ឋមន្ត្រីង្វៀនតឹនយុង អញ្ជើញមកទស្សនាសម្ព័ន្ធក្រុមហ៊ុនប្រេងឧស្ម័ន Sonatrach របស់អាល់ហ្សេរី។
រូបថត៖ ឌឹកតាម –  ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្ត្រីង្វៀនតឹនយុង អញ្ជើញចូលរួមការសន្ទនាអាជីវកម្មវៀតណាម -អាល់ហ្សេរី។
រូបថត៖ ឌឹកតាម –  ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្ត្រីង្វៀនតឹនយុង អញ្ជើញមកទស្សនាការតាំងពិពណ៌អន្តរជាតិអាល់ហ្សេរី។ 
រូបថត៖ ឌឹកតាម  – ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោក​នាយករដ្ឋមន្ត្រី​​ង្វៀន​តឹន​យុង អញ្ជើញ​មកទស្សនា​​​សម្ព័ន្ធភាព​កសិកម្ម AVICOLE របស់​អាល់​ហ្សេរី។  
រូបថត៖ ឌឹក​តាម –  ទីភ្នាក់ងារសារព័ត៌មានវៀតណាម
ចំពោះប៊ុលហ្គារី ភាគីទាំងពីរបានប្រមូលផ្តុំការអនុវត្តន៍ជាក់ស្តែងបណ្តាវិធានការនិងទិសដៅអភិវឌ្ឍន៍៖ ទម្រង់​​រូបភាព​សហប្រតិបត្តិការសេដ្ឋកិច្ចថ្មី បានថ្នាក់ដឹកនាំនៃប្រទេសទាំងពីរឯកភាពហើយ។ ប៊ុលហ្គារីចាត់ទុក​វៀតណាមគឺជាដៃគូអាទិភាពក្នុងផែនការសហប្រតិបត្តិការអន្តរជាតិឆ្នាំ២០១៥របស់ប្រទេសមិត្ត។

លោកនាយករដ្ឋមន្ត្រី ង្វៀនតឹនយុងនិងលោកនាយករដ្ឋមន្ត្រីព័រទុយហ្គាល់ Passos Coelho ជួបអ្នកយកពត៌មាន។
រូបថត៖ ឌឹកតាម – ទីភ្នាក់ងារសារព័ត៌មានវៀតណាម


នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាក្នុងវិស័យវប្បធម៌រវាងប្រទេសទាំងពីរ។
រូបថត៖ ឌឹកតាម – ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្ត្រី ង្វៀនតឹនយុងនិងលោកនាយករដ្ឋមន្ត្រីព័រទុយហ្គាល់ Passos Coelhoអញ្ជើញចូលរួមវេទិការសេដ្ឋកិច្ចសមុទ្រ២០១៥។ រូបថត៖ ឌឹកតាម – ទីភ្នាក់ងារសារព័ត៌មានវៀតណាម

លោកនាយករដ្ឋមន្ត្រី ង្វៀនតឹនយុង អញ្ជើញមកទស្សនាកំពង់ផែ Lisbon។
រូបថត៖ ឌឹកតាម – ទីភ្នាក់ងារសារព័ត៌មានវៀតណាម

លោកនាយករដ្ឋមន្ត្រី ង្វៀនតឹនយុង អញ្ជើញចូលរួមការសន្ទនាអាជីវកម្មវៀតណាម -ព័រទុយហ្គាល់។
រូបថត៖ ឌឹកតាម – ទីភ្នាក់ងារសារព័ត៌មានវៀតណាម
ទន្ទឹមនឹងស្នូលសហប្រតិបត្តិការសេដ្ឋកិច្ច លោកនាយករដ្ឋមន្ត្រីង្វៀនតឹនយុងនិងថ្នាក់ដឹកនាំនៃបណ្តាប្រទេសក៏បានផ្លាស់ប្តូរបណ្តាបញ្ហាអន្តរជាតិ ដែលរួមគ្នាយកចិត្តទុកដាក់។ ជាពិសេស ក្នុងជំនួបទ្វេភាគីនៅប្រទេសកាហ្សាក់ស្ថាន និងក្នុងជំនួបពិភាក្សាការងារនៅអាល់ហ្សេរី ព័រទុយហ្គាល់ ប៊ុលហ្គារី បណ្តាប្រទេសនេះក៏ចែក​រំ​លែកការព្រួលបារម្ភអំពីការវិវឌ្ឍយ៉ាងស្មុកស្មាញនាថ្មីនេះនៅសមុទ្រខាងកើត ជាពិសេសសកម្មភាពបើកទូលាយ​សមុទ្រតាមទ្រង់ទាយធំ កសាងបណ្តាសំណង់ គិតទាំងសំណង់យោធាលើរចនាសម្ព័ន្ធនៅសមុទ្រខាងកើត ចែករំលែកទស្សនទានត្រូវរក្សាសន្តិភាព ស្ថេរភាព សុវត្ថិភាពលើសមុទ្រនិងសេរីផ្លូវសមុទ្រនិងអាកាសចរណ៍​ ដោះស្រាយជម្លោះដោយសន្តិវិធី មិនប្រើប្រាស់កម្លាំងឬគំរាមកំហែងការប្រើប្រាស់កម្លាំង សមស្រប​នឹងបណ្តាបទបញ្ញត្តិក្នុច្បាប់អន្តរជាតិនិងអនុសញ្ញារបស់អង្គការសហប្រជាជាតិនូវច្បាប់សមុទ្រឆ្នាំ ១៩៨២ គាំទ្រការគោរពនិងអនុវត្តន៍យ៉ាងគ្រាប់គ្រាន់សេចក្តីប្រកាសប្រព្រឹត្តរបស់ភាគីនានានៅសមុទ្រខាងកើត (DOC)  ហើយបានឆាប់រហ័សទទួលបានក្រមប្រព្រឹត្តមួយរបស់ភាគីនានានៅសមុទ្រខាងកើត (COC)។
លោកនាយករដ្ឋមន្ត្រីប៊ុលហ្គារី Boyko Borissovនិងលោកនាយករដ្ឋមន្ត្រីង្វៀនតឹនយុង មុនពេលជួបពិភាក្សាការងារ។ រូបថត៖ ឌឹកតាម  – ទីភ្នាក់ងាសារព័ត៌មានវៀតណាម

លោកនាយករដ្ឋមន្ត្រីង្វៀនតឹនយុង ជួបពិភាក្សាការងារជាមួយលោកលោកនាយករដ្ឋមន្ត្រីប៊ុលហ្គារី Boyko Borissov។ រូបថត៖ ឌឹកតាម  – ទីភ្នាក់ងាសារព័ត៌មានវៀតណាម

នាយករដ្ឋមន្ត្រី​នៃប្រទេសទាំងពីរ​ធ្វើ​ជា​សាក្សី​ក្នុងពិធី​ចុះ​ហត្ថលេខាលើ​បណ្តាឯកសារ​សហប្រតិបត្តិការ។
រូបថត៖ ឌឹក​តាម  –
ទីភ្នាក់ងាសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្ត្រីង្វៀនតឹនយុង អញ្ជើញចូលរួមការសន្ទនាអាជីវកម្មវៀតណាម  - ប៊ុលហ្គារី។ 
រូបថត៖ ឌឹកតាម  – ទីភ្នាក់ងាសារព័ត៌មានវៀតណាម

 
ទីភ្នាក់ងារសារព័ត៌មានវៀតណាម /កាសែតរូបភាពវៀតណាម
បណ្តាអត្ថបទបានផ្សាយ