13/11/2014 14:59 GMT+7 Email Print Like 0

វៀតណាមឡាវនិងកម្ពុជាផ្លាស់ប្តូរបទពិសោធន៍អំពីសវនកម្ម


ក្រុមប្រធានក្នុងសន្និសីទ (រូបថតៈ vietnam+)

សន្និសីទលើកទី៦របស់អ្នកប្រមុខផ្នែកសវនកម្មនៃប្រទេស​ចំនួន ៣ ​វៀតណាម ឡាវ និងកម្ពុជា​បានប្ររព្វឡើងនៅរដ្ឋធានីវៀងច័ន្ទរបស់ឡាវ។ គណៈប្រតិភូវៀតណាមដឹកនាំ ដោយ​សាសា្រចារ្យ​ ​បណ្ឌិត Doan Xuan Tien អគ្គសវនកររងនៃស្ថាប័នសវនកម្មជាតិ។ ដោយខ្លឹមសា​រអនុវត្តន៍​បទដ្ឋានសវនកម្មអន្តរជាតិ (ISSAI)នៅប្រទេសនីមួយៗ បណ្តាប្រតិភូចូលរួម​សន្និសីទ​បាន​ចែករំលែករាល់ខ្លឹមសារក្នុងប្រព័ន្ធបទដ្ឋានសវនកម្មអន្តរជាតិ ដោយយល់ព្រម ឈរលើ​បណ្តា​មូលដ្ឋាននៃប្រព័ន្ធ ISSAI ដើម្បីកសាង និងផ្សព្វផ្សាយប្រព័ន្ធ បទដ្ឋានសវនកម្មអន្តរជាតិ
និង​អនុវត្តន៍ឲ្យសម្របនឹងប្រទេសនីមួយៗ។ សន្នីសីទ​លើកទី៧ នឹងបានរៀបចំឡើងនៅ​ប្រទេស​​វៀតណា​មនាឆ្នាំ២០១៥ខាងមុខ៕

 តាម VOV5 - វិទ្យុសម្លេង​វៀត​ណាម

បណ្តាអត្ថបទបានផ្សាយ