04/08/2016 10:06 GMT+7 Email Print Like 0

វៀតណាមស្វាគមន៍វិនិយោគិនបារាំងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍


ឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung

នាថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ ក្នុងការទទួលជួបជាមួយប្រធាននិងជាអគ្គនាយកទទួលបន្ទុក​ការអភិវឌ្ឍន៍ផ្លូវល្បឿនលឿននៃសម្ព័ន្ធក្រុមហ៊ុន Vinci (បារាំង) លោក Fadi Selwal ឧបនាយករដ្ឋមន្ត្រី​វៀត​ណាម លោក Trinh Dinh Dung បានវាយតម្លៃខ្ពស់ចំពោះការដែល Vinci មានបំណងបើកទូលាយកិច្ចសហ ប្រតិបត្តិការជាមួយវៀតណាមលើវិស័យវិនិយោគ និងធ្វើអាជីវកម្មផ្លូវល្បឿនលឿន។ នៅទីនេះ លោកឧបនាយករដ្ឋមន្ត្រី Trinh Dinh Dung បានស្នើរឲ្យសម្ព័ន្ធ​ក្រុមហ៊ុន Vincin ជួបធ្វើការផ្ទាល់ជាមួយក្រសួងស្ថាប័ននានានិងដៃ​គូ​វៀត​ណាម​ ដើម្បី​រៀបចំផែនការសហប្រតិបត្តិការជាក់ស្តែង។        ថ្លែងមតិក្នុងជំនួបនេះ លោក Fadi Selwan អះអាងថា សម្ព័ន្ធ​ក្រុមហ៊ុន Vinci មានបំណងសហប្រតិបត្តិការជាមួយវៀតណាមលើវិស័យអភិវឌ្ឍន៍ផ្លូវល្បឿនលឿននិងផ្លាស់ប្តូរ​បទពិសោធន៍លើបញ្ហានេះ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាអត្ថបទបានផ្សាយ