06/02/2017 09:10 GMT+7 Email Print Like 0

វៀតណាមស្វាគមន៍ភ្ញៀវអន្តរជាតិដំបូងដែលទទួលបានទិដ្ឋាការអេឡិចត្រូនិកវៀតណាម

នារសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៧ នៅអាកាសយានអន្តរជាតិ Tan Son Nhat មន្ទីរទេសចរណ៍ទីក្រុងហូជីមិញបានរៀបចំពីធីទទួលស្វាគមន៍ភ្ញៀវអន្តរជាតិដំបូងដែលទទួលបានទិដ្ឋាការអេឡិចត្រូនិកវៀតណាម។ ភ្ញៀវរូបនេះឈ្មោះ​ Richard​​ Kenneth Wilson មកពីអង់គ្លេសបានចុះចតនៅវេលាម៉ោង២និង ៣០ នាទីរសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ​២០១៧​។

 

 

ទីក្រុងហូជីមិញស្វាគមន៍ភ្ញៀវអន្តរជាតិដំបូងដែលទទួលបានទិដ្ឋាការអេឡិចត្រូនិកវៀតណាម

តាមការធ្វើស្ថិតិចំនួនភ្ញៀវទេសចរមកដល់ទីក្រុងហូជីមិញក្នុងឱកាសបុណ្យតេតកន្លងទៅទទួលបាន​ ២៥៣​ពាន់​​នាក់។ រួមជាមួយនឹងគោលនយោបាយលើកលែងទិដ្ឋាការវៀតណាមនោះ ការផ្តល់ទិដ្ឋាការអេឡិចត្រូនិកនឹងជួយឲ្យការធ្វើបែបបទងាយស្រួលជាងនិងនាំទីក្រុងហូជីមិញនិយាយដោយឡែកនិងវៀតណាមនិយាយរួម​ធ្វើសមាហរណកម្មអន្តរជាតិកាន់តែស៊ីជម្រៅតាមរយៈការទាក់ទង់ផ្ទាល់នឹងបច្ចេកវិទ្យាទំនើប។ លោក Bui Ta Hoang Vu នាយកមន្ទីរទេសចរណ៍ទីក្រុងហូជីមិញបានឲ្យដឹងថា៖

“ជាមួយនឹងគោលនយោបាយបើកចំហរក្នុងដំណើការផ្តល់ទិដ្ឋាការ ដូច្នេះ យើងខ្ញុំជឿជាក់ថាចំនួនភ្ញៀវមកទស្សនាទីក្រុងហូជីមិញនឹងកើនឡើងជាលំដាប់​។ ខ្ញុំគិតថា ទិដ្ឋាការអេឡិចត្រូនិកជាលក្ខណៈងាយស្រួលសម្រាប់យើងខ្ញុំទទួលចំនួនភ្ញៀវទេសចរច្រើនកុះករនាពេលខាងមុខ”៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ