16/08/2016 08:14 GMT+7 Email Print Like 0

វៀតណាមស្វាគមន៍ចំពោះក្រុមកីឡាជាមួយនឹងមេដាយមាស Olympic ប្រវត្តិសាស្ត្រ


កីឡាករបាញ់កាំភ្លើង Hoang Xuan Vinh ជាមួយនឹងការស្វាគមន៍របស់អ្នកគាំទ្រ

នាយប់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៦ កីឡាករបាញ់កាំភ្លើង Hoang Xuan Vinh ដែល​ជាកីឡា ករមួយ​រួបដណ្តើម​បានមេដាយ​មាស​ជាប្រវត្តិសាស្ត្រ​មួយ​គ្រឿងនិងមេ​ដាយប្រាក់​មួយ​គ្រឿង នៃវិញ្ជាណ​សារបាញ់​កាំភ្លើង​នៅក្នុងមហោស្រប​កីឡា Olympic Rio ២០១៦ បានអញ្ជើញ​មក ដល់ទីក្រុង​ហាណូយ (វៀត​ណាម)​។ ដោយ​​ដណ្តើមបាន​មេដាយពីរ​គ្រឿងនេះ កីឡាករ​បាញ់ កាំភ្លើង Hoang Xuan Vinh បាន​នាំមក​នូវមោទន​ភាព មិន​ត្រឹម​តែសម្រាប់​ក្រុម​កីឡាបាញ់ កាំ​ភ្លើង​ជម្រើស​ជាតិ​ប៉ុណ្ណោះទេ ថែម​ទាំង​សម្រាប់​ផ្នែក​កីឡា​វៀត​ណាម​និង​របស់​ប្រជាពល​រដ្ឋ វៀត​ណាម​រាប់លាន​នាក់​ទៀង​ផង។ ស្នាដៃនេះ​បានជួយ​ឲ្យកីឡាករ Hoang Xuan Vinh
មាន​ឈ្មោះក្នុង​បញ្ជីរ Top កីឡាករ ១០នាក់ដែល​មានប្រប្រិយ​ភាព​ច្រើនបំផុត នៃ​ Olympic លើក​នេះ។ មាន​ការ​រំជួល​ចិត្ត ចំពោះការ​ស្វាគមន៍យ៉ាងរាក់ទាក់របស់​អ្នកគាំទ្រ​ជាច្រើន​នោះ លោក Hoang Xuan Vinh បាន​ចែក​រំលែក​ថា៖

​“ខ្ញុំមានក្តីសោមនាស្សរីករាយណាស់ នៅពេលទទួលបានភាពកក់ក្តៅ​របស់​​អ្នក​គាំទ្រ គ្រប់​រូប។​ហើយ​ខ្ញុំ​ក៏ភ្ញាក់​ផ្អើល​ដែរ ដែល​ក៏មិន​ស្មាន​ថា ខ្លួនទទួលបាន​ការស្វាគមន៍​ដូច្នេះ។ នោះជា​មនោសញ្ចេតនា​របស់​អ្នក​គាំ​ទ្រ​សម្រាប់​រូប​ខ្ញុំផ្ទាល់​ខ្ញុំសប្បាយណាស់។ ខ្ញុំក៏សង្ឃឹមថា នាពេលអនាគត់ វិស័យកីឡាវៀត​ណាម​ និង​រីក​ចំរើន​យ៉ាង​ខ្លាំង​ក្លាថែមទៀត”។

​ទទួលក្រុមកីឡាវៀតណាមនៅអាកាសយាន្តដ្ឋាន Noi Bai ប្រធានអគ្គនា​យកដ្ឋាន​កីឡា វៀតណាម លោក Vuong Bich Thang បានអះអាងថា នឹងប្រមូល​ផ្តុំជម្រុញការអភិវឌ្ឍន៍ ចលនាហាត់ប្រាណក្នុង​មហាជន ជាពិសេស​គឺសម្រាប់​មុខ​សញ្ញាជាយុវជន​និង សិស្សា​នុសិស្ស។ ទន្ទឹមជាមួយគ្នានោះ ផ្នែកកីឡាវៀត​ណាម​នឹង​បន្ត​វិនិយោគ​លើវិញ្ញាសារកីឡា​មួយ ចំនួន ដូចជា បាញ់កាំភ្លើង អត្ត​ពលកម្ម ហែល​ទឹក​ជាដើម សំដៅ​ឆ្ពោះទៅ​គោល​ដៅ​ឆ្ងាយ​ជាង ខ្ពស់ជាងនិងពិត​ប្រាក​ដជាង៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ