13/07/2017 11:17 GMT+7 Email Print Like 0

វៀតណាមស្នើអោយហ្វីលីពីនត្រូវធានាសុវត្ថិភាពសំរាប់ប្រជាពលរដ្ឋវៀតណាម


អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang 

នាពេលថ្មីៗនេះ បន្ទាប់ពីការវាយប្រហារក្រុមភេរវករ Abu Sayyaf របស់កងកម្លាំងយោធាហ្វីលីពីន នៅតំបន់​ Tolo​ ( Sulu) ភាគីហ្វីលីពីនបានរកឃើញមនុស្សមួយចំនួនត្រូវស្លាប់ ដែលក្នុងនោះមានប្រជាពលរដ្ឋ វៀត ណាម មានឈ្មោះ Tran Viet Van។ នាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ អ្នកនាំពាក្យក្រសួងការបរទេស​វៀត​ណាម​ លោកស្រី Le Thi Thu Hang បានអោយដឹងថា៖ស្ថានទូតវៀតណាមប្រចាំនៅហ្វីលីពីនកំពុងរួមសហការជាមួយស្ថាប័នទាក់ទិននានា ដើម្បីបញ្ជូនសាកសពរបស់ជនរងគ្រោះត្រឡប់មកប្រទេសវិញ តាម​គោល​​បំណងរបស់គ្រួសារ។ មុននោះ នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧ តំណាងក្រសួងការបរទេស​វៀត​ណាម​បានកោះហៅភារៈធាវីហ្វីលីពីនប្រចាំនៅវៀតណាម ហើយស្នើអោយភាគីហ្វីលីពីនខំប្រឹងប្រែងដោះស្រាយ​រឿងហេតុនេះ។ ទន្ទឹមនឹងនោះក៏ត្រូវធានាសុវត្ថិភាពសំរាប់ប្រជាពលរដ្ឋវៀតណាមដែលកំពុងបានចាប់ឃុំខ្លួននៅប្រទេសនេះផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


បណ្តាអត្ថបទបានផ្សាយ