05/03/2017 09:37 GMT+7 Email Print Like 0

វៀតណាមស្នើអោយនាំចេញនូវដំណោះស្រាយលុបចោលស្ថានភាពលក់ដូសត្វព្រៃ


វៀតណាមស្នើអោយនាំចេញនូវដំណោះស្រាយលុបចោលស្ថានភាពលក់ដូសត្វព្រៃ
នាថ្ងៃទី៣ ខែមិនា ឆ្នាំ២០១៧ អង្គការសហប្រជាជាតិ បានរំលឹកខួបអនុស្សាវរីយ៍ទិវា​ពិភពលោកការពារសត្វព្រៃ ដោយមានសេចក្ដីអំពាវនាវអោយ​ពង្រីកសូរសម្លេង​ពីជំនាន់វ័យក្មេង ក្នុងកិច្ចការពារសត្វព្រៃ។ ប្រធាន​បទ​នៃទិវាពិភពលោកការពារសត្វព្រៃឆ្នាំនេះ គឺ៖​” ចូរស្ដាប់សូរសម្លេងពីជំនាន់វ័យក្មេង”។

ក្នុងឱកាសនេះ គណៈប្រតិភូវៀតណាម ប្រចាំនៅអង្គការសហប្រជាជាតិរួមជាមួយគណៈប្រតិភូអង់​គ្លេស​ ថៃ​ អាល្លឺម៉ង់​ Botswana , Gabon និង​អង្គការ​ទាក់ទិននានារបស់អង្គការសហប្រជាជាតិបានរៀបចំព្រឹត្តិការណ៍មួយចំនួនជួយជ្រោមជ្រែងទិវានេះ។ ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូត និងជាប្រធានគណៈប្រតិភូវៀតណាមនៅអង្គការ​សហប្រជាជាតិ លោកស្រី Nguyen Phuong Nga បាន​នាំចេញដំណោះស្រាយមួយចំនួន ដើម្បីបណ្ដាប្រទេសជា​សមាជិកអង្គការ​សហប្រជាជាតិពិភាក្សានិងដោះស្រាយបញ្ហាលក់ដូរសត្វព្រៃ៕ 
តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាអត្ថបទបានផ្សាយ