09/08/2017 11:10 GMT+7 Email Print Like 0

វៀតណាមសំរេចប្រកបដោយជោគជ័យនូវតួនាទីជាប្រធានប្ដូរវេណគណៈកម្មា ធិការអាស៊ាននៅប៉ារីស


 ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅបារាំងលោក Nguyen Ngoc Son (រូបថត៖Bích Hà/Vietnam+) 

ក្នុងរយៈ​ពេលចាប់ពីដើមខែមេ​សាដល់ដំណាច់​ខែកក្កដាកន្លងទៅ ​វៀតណា​ម ​បាន​សំរេច​ប្រកប​ដោយ​ជោគជ័យ​នូវតួនាទី​ជាប្រធាន​ប្ដូរវេណគណៈ កម្មាធិការ​អាស៊ានប្រចាំ​នៅក្រុង​ ប៉ារីស (ACP)។ តាម​ឯកអគ្គរដ្ឋ​ទូតវៀត​ណាម ប្រចាំនៅបារាំ​ងលោក Nguyen Ngoc Son និងជាប្រធា​នក្រុមឯក​អគ្គរដ្ឋទូតបណ្ដា ប្រទេស​អាស៊ាន​​ប្រចាំនៅបារាំងក្នុង​អាណត្តិកន្លងទៅថា ស្ថានទូត វៀត​ណាមបាន បង្ហាញនូវ​តួនាទីសកម្ម ម្ចាស់​ការ​និង​មាន​ការទទួលខុស​ត្រូវ ក្នុងការជំរុញទំនាក់ ទំនងរបស់អា​ស៊ាន ជាមួយប្រទេសសាមី។ ក្នុងឋានៈ​ជាប្រធាន​​​ស្ថានទូត​វៀ​តណាម ក៏បង្ហាញនូវតួនាទីដឹកនាំ ធានាគោលការណ៍ពិគ្រោះយោប​ល់ និ​ងស្រុះចិត្ត គំនិត​កសាងគោល​ជំហររួម ក៏ដូចជាដំណើរការសកម្មភាពរួមរបស់ ACP ផង ដែរ។
 
ឯកអគ្គរដ្ឋទូត​លោក Nguyen Ngoc Son ឲ្យដឹងថា គោលនយោបាយកិច្ច ការបរទេស​របស់​រដ្ឋអំណាច​ថ្មីរបស់​បារាំង​ចំពោះតំ​បន់​អាស៊ីអាគ្នេយ៍ ​នឹងបន្តផ្ដោត សំខាន់​ទៅលើកា​រ​ជំរុញ​ទំនាក់ទំនង​ជាមួយតំបន់ទាំង​មូលនិង​សមាជិកនានាក្នុង​ ឋានៈជាសហគមន៍មួ​យ ដែលអភិវឌ្ឍន៍កាន់តែសកម្ម និងមានសម្លេងសំខាន់​ក្នុង តំបន់​អាស៊ី-ប៉ាស៊ីហ្វិក ក៏ដូចជាលើពិភពលោកផ​ងដែរ។ ចំពោះវៀត​ណាម ថ្នាក់ ដឹក​នាំបារាំង​ជាច្រើន​លើកច្រើន​សារបានអះ​អាងនូវគោលបំណ​ងបន្តធ្វើឲ្យ ស៊ី​ជំរៅថែម​ទៀតទំនាក់​ទំនង​ដៃគូយុទ្ធសាស្ត្រ រវាង​ប្រទេស​ទាំង​២ ឆ្ពោះទៅ ទស្សនៈវិស័យមួយដ៏​យូរអង្វែងនិងនិ​រន្តរភាព​ ឆ្លើយតបនឹង​ផលប្រយោជន៍ របស់ ប្រទេស​ទាំង​២៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម
 

បណ្តាអត្ថបទបានផ្សាយ