21/06/2016 09:51 GMT+7 Email Print Like 0

វៀតណាមសន្យារួមជាមួយប្រទេសនានាប្រឆាំងផលប៉ះពាល់នៃការប្រែប្រួល អាកាសធាតុទៅលើសិទ្ធិមនុស្ស


ឯកអគ្គរដ្ឋទូតវៀតណាម លោក Nguyen Trung Thanh ប្រធានក្រុមបេសកកម្មវៀតណាមអមអ.ស.ប

នៅខាងក្រៅកិច្ចប្រជុំលើកទី៣២ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអ.ស.ប​ ដែលប្រព្រឹត្តទៅនៅក្រុង Geneva (ស្វីស) នោះ វៀត​ណាម​បានរូម​ជាមួយ​ប្រទេសហ្វីលីពីន និង​បង់​ក្លាដែស​ថ្លែង​មតិ​និង​ចូល​រួម​ការ​ពិភាក្សា​នៅ​សិក្ខា​សាលា​អន្តរជាតិ​សំដៅឧទ្ទេសនាម​ នូវរបាយការណ៍ស្រាវជ្រាវអំពីផលប៉ះពាល់ នៃបម្រែបម្រួល​អាកាស​ធាតុ​ទៅលើ​សិទ្ធិ​មនុស្ស។

​ថ្លែងមតិនៅសិក្ខាសាលានេះ ឯកអគ្គរដ្ឋទូតវៀតណាម លោក Nguyen Trung Thanh ប្រធាន​ក្រុមបេសកកម្ម​វៀត​ណាម អមអ.ស.ប បានវាយ​តម្លៃខ្ព​ស់ ចំពោះ​គំរោងការស្រាវជ្រាវដោយ​ឧត្តមស្នង​ការសិទ្ធិមនុស្ស​អនុវត្ត ព្រម​ទាំង​ចាត់​ទុកថា​ផលប៉ះពាល់​ពហុបែប នៃការប្រែប្រួលអាកាសធាតុនោះ ក៏ជាបញ្ហាដែល​វៀតណាម​កំពុង​ប្រឈម​មុខ​ដែរ​។ លោក Nguyen Trung Thanh បានអះអាងសារ​ជាថ្មី នូវការ​សន្យារបស់​វៀត​ណាម គឺបន្ត​រួមជា​មួយ​ប្រទេស​នានា ពិភាគ្សាអំពីផលប៉ះពាល់នៃ​បម្រែបម្រួលអាកាសធាតុទៅលើ​សិទ្ធិមនុស្ស ហើយដំបូង បង្អ​ស់គឺ​ឧទ្ទេសនាម​អំពី​ពង្រោង​សេចក្តី​សម្រេចចិត្ត ស្តីពីផលប៉ះពាល់នៃបម្រែ​បម្រួលអាកាសធាតុទៅលើ​ការទទួក​យក​សិទ្ធិ​របស់​កុមារ ដើម្បីស្ទាបស្ទង់​មតិ របស់ប្រទេសនានាមុន​នឹង​ដាក់​ជូន​កិច្ចប្រជុំលើក​ទី៣២នៃក្រុម​ប្រឹក្សាសុទ្ធិមនុស្ស អនុម័ត​ជាឯ​ក​ឆន្ទ​៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ