05/06/2015 09:40 GMT+7 Email Print Like 0

វៀតណាមសន្យាបង្កើនកិច្ចសហប្រតិបតិ្តការអន្តរជាតិក្នុងការងារគ្រប់គ្រងធនធានទឹក

នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៥ នៅខេត្ត Ben Tre ភាគខាងត្បូងវៀតណាម ក្រសួងការបរទេសវៀតណាមនិងគណៈកម្មាធិការប្រជាជនខេត្ត Ben Tre បានសហការរៀបចំសិក្ខាសាលា ASEM អំពីការងារគ្រប់គ្រងប្រភពទឹកសំដៅកំណត់របៀបវារីក្រោយពីឆ្នាំ២០១៥។

ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក Pham Binh Minh ថ្លែងមតិនៅសិក្ខាសាលានេះ
 
ថ្លែងមតិបញ្ជាណែនាំនៅទីនេះ ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក Pham Binh Minh បានអះអាងថា វៀតណាមជានិច្ចកាល គោរពនិងសន្យាបង្កើនយ៉ាងខ្លាំងក្លាកិច្ចសហប្រតិបតិ្តការអន្តរជាតិក្នុងការងារគ្រប់គ្រងធនធានទឹកផ្សាភ្ជាប់នឹងការអភិវឌ្ឍន៍ដោយនិរន្តភាព។ កិច្ចសហប្រតិបតិ្តការ អន្តរជាតិនឹងរួមចំណែកជួយឲ្យវៀតណាមអនុវត្តប្រកបដោយជោគជ័យយុទ្ធសាស្ត្រអភិវឌ្ឍន៍ដោយនិរន្តភាពរបស់វៀតណាមក្នុងដំណាក់កាល២០១១-២០២០ និងយុទ្ធសាស្ត្រជាតិអំពីធនធានទឹកដល់ឆ្នាំ២០២០។

លោក​ Pham BinhMinh បានស្នើរឲ្យតំណាងទាំងឡាយប្រមូលផ្ដុំពិភាគ្សា ផ្លាស់ប្ដូរបទពិសោធន៍ រូបសណ្ឋានល្អហើយនាំចេញគោលនយោបាយសមស្របអំពីការងារគ្រប់គ្រងធនធានទឹកដោយនិរន្តភាព៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាអត្ថបទបានផ្សាយ