20/11/2016 11:20 GMT+7 Email Print Like 0

វៀតណាមសន្យាបង្កលក្ខណះងាយស្រួលបំផុតសំរាប់វិនិយោគិនប៉េរូ


វៀតណាមសន្យាបង្កលក្ខណះងាយស្រួលបំផុតសំរាប់វិនិយោគិនប៉េរូ

នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang បានមាន​ជំនួប​សន្ទនា​ជាមួយ​ដំណាង​អង្គភាព​អាជីវកម្ម​ប៉េរូ។

​ប្រធានរដ្ឋ លោក Tran Dai Quang បានជូន​ដំណឹងអំពីសមិទ្ធិផល​សេដ្ឋកិច្ច សង្គមកិច្ច របស់វៀត​ណាម ក្រោយ​រយៈ​ពេល​ជាង​៣០​ឆ្នាំ​ផ្លាស់ប្តូរ​ថ្មី។ ប្រធាន​រដ្ឋក៏បានអោយ​ដឹងថា៖ វៀតណាមកំពុង​អនុវត្តដំណោះស្រាយ​ជាច្រើន ដើម្បី​កែលំអរបរិយាកាស​ វិនិ​យោគ បង្ក​លក្ខណះ​ងាយ​ស្រួល​សំរាប់ វិនិយោគិន​​បរទេស ដែល​ក្នុ​ងនោះ​មាន​ប៉េរូ៖​

“​ខ្ញុំសូមអះអាងជាថ្មីម្តងទៀតចំពោះអង្គភាពអាជីវកម្មប៉េរូថា៖ វៀតណាមមាន​អាទិភាព​ជួរមុខ​គឺជំរុញ​ខ្លាំង និង​បង្កើន​កិច្ចសហប្រតិបត្តិការ​មិត្តភាព ជា​មួយប៉េរូ។ ក្នុង​កិច្ចសហប្រតិបត្តិការសេ​ដ្ឋកិច្ច​ ពាណិជ្ជកម្ម យើង​ខ្ញុំចាត់​ទុក​ទីផ្សារ​ប៉េរូ ជា​ទីផ្សារ​មួយ​ក្នុងចំណោមទីផ្សារអាទិភាពជំរុញ កិច្ចសហប្រតិបត្តិការ​វិនិយោគ​។ យើង​ខ្ញុំ​សូម​​ស្វាគមន៍​ បណ្ដាអង្គភាពអាជីវកម្មប៉េរូ បង្កើន​ការវិនិយោគ កិច្ច​សហប្រតិបត្តិការ​ផលិត​កម្ម អាជីវ​កម្ម ជាមួយ​អង្គភាព​អាជីវកម្ម​វៀតណាម​។ តាមនោះ ភាគីទាំងពីរ​ចែករំលែកបទ​ពិសោធន៍​ ជាមួយគ្នា ហើយ​រួមគ្នា​អភិវឌ្ឍន៍​នាពេល​ខាងមុខ​នេះ៕”

 

តាម VOV5 – វិទ្យុសំឡេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ