17/10/2015 10:27 GMT+7 Email Print Like 0

វៀតណាមសន្យាខំប្រឹងប្រែងដើម្បីគោលដៅរួមស្តីពីការរំសាយសព្វាវុធ

ចាប់ពីថ្ងៃទី៨​ដល់ថ្ងៃទី១៦ខែតុលាឆ្នាំ​២០១៥ នៅទីស្នាក់ការរបស់​អង្គការ​សហ​ប្រជា​ជាតិ បាន​ប្រព្រឹត្ត​ទៅ​សម័យ​ពិភាក្សា​​រូមរបស់​គណៈកម្មាធិការ​រំសាយ​សព្វា​វុធ និងសន្តិសុខអន្តរជាតិ ក្នុងក្របខ័ណ្ឌនៃ​កិច្ចប្រជុំលើកទី​៧០របស់​ក្រុម​ប្រឹក្សា​អ.ស.ប។ ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូត និងជាប្រធានក្រុម​បេសកកម្ម​អចិន្រៃ យ៍​វៀត​ណាម ប្រចាំ​នៅ​អ.ស.ប លោក​ស្រី Nguyen Phuong Nga បានលើក​ច្បាស់ថា គោលជំហមុន​ ក៏ដូចជាក្រោយរបស់វៀតណាម គឺគាំ​ទ្រ​ការ​រំសាយ​សព្វា វុធទាំងស្រុង​ពិសេស ប្រឆាំង​​ការផ្សព្វ​ផ្សាយ គឺអាវុធនុយក្លេអ៊ែរនិង អាវុធ​ប្រល័យ​លោក។ លោក​ស្រី​ឯក​អគ្គរដ្ឋទូតវៀតណាម ក៏បានសង្កត់ធ្ងន់នូវភាព​ចាំ បាច់នៃគោលការណ៍​សារវ័ន្ត​របស់​ធម្មនុញ្ញអ.ស.ប និង​ច្បាប់​អន្តរ​ជាតិ ព្រម​ទាំង​អះអាងនូវការសន្យា​របស់​វៀត​ណាម រួមជាមួយប្រទេស​នានា ខំប្រឹង​ប្រែង​ដើម្បី គោល​ដៅ​រួម​ស្តីពី​ការ​រំសាយ​សព្វាវុធ អនុវត្តថាម​ពលនុយក្លេអ៊ែរ ដើម្បីគោលដៅ សន្តិ​ភាព និងអនុវត្ត​ត្រឹម​ត្រូវ​រាល់​កាតព្វ​កិច្ច​ទាក់​ទិន​នានា​៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ