09/10/2014 10:25 GMT+7 Email Print Like 0

វៀតណាមសកម្មរួមវិភាគទានក្នុងកិច្ចសហប្រតិបតិ្តការអស៊ី-អឺរុប

ក្នុងជំនួបប្រាស្រ័យជាមួយមជ្ឈដ្ឋានអ្នកយកព័ត៏មាននាថ្ងៃទី៧ខែតុលាឆ្នាំ២០១៤ នៅរដ្ឋធានី
ហាណូយឯកអគ្គរដ្ឋទូតEUប្រចាំនៅវៀតណាមលោកFranz Jessen បានឲ្យដឹងថា នាយករដ្ឋ
មន្រ្តីវៀតណាមលោក Nguyen Tan Dung នឹងទៅកាន់រាជធានី ប្រទេសសែល ប៊ែលហ្ស៊ិក ចាប់
ពីថ្ងៃទី១៣ដល់ទី១៤ តុលា មុនពេលទៅកាន់ទីក្រុងMilan ដើម្បីចូលរួមសន្និសីទកំពូលអាស៊ី -
រុប (ASEM) លើកទី១០។ នៅប្រុសសែលលោក Nguyen Tan Dung នឹងមានជំនួបសន្ទនា ជា
មួយប្រធានក្រុមប្រឹក្សាអឺរុប ប្រធានគណៈកម្មការអឺរុប និងប្រធានសភាអឺរុបផងដែរ។

ឯកអគ្គរដ្ឋទូតលោក Franz Jessen (រូបថត៖ទីភ្នាក់ងារសារព័ត៌មានវៀតណាម)
ស្ដីពីតួនាទីរបស់វៀតណាម លោក Franz Jessen បានចាត់ទុកថា ក្នុងឋានៈជាអ្នកសម្រប
សម្រួល ក្នុងប្លុកអាស៊ាន វៀតណាមបានមានការរួមវិភាគទានយ៉ាងសកម្ម ក្នុងរយៈពេល២ឆ្នាំ
កន្លងទៅ។ លោកបានឲ្យដឹងថែមទៀតថា វៀតណាមជានិច្ចកាលចង់បញ្ចូលផលប្រយោជន៍
របស់អាស៊ន ក្នុងវេទិការ ASEM ព្រមទាំងអះអាងថា វៀតណាមគឺជាដៃគូល្អរបស់EUនៅតំបន់៕
                                                                      តាមVOV5-តាមវិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ