24/02/2016 10:09 GMT+7 Email Print Like 0

វៀតណាមសកម្មជម្រុញទំនាក់ទំនងសហប្រតិបត្តិការអាស៊ាន-អាមេរិក

ចាប់ពីថ្ងៃទី១៥ដល់ថ្ងៃទី១៦ខែកុម្ភៈឆ្នាំ២០១៦ លោកនាយករដ្ឋមន្រ្តី ង្វៀនតឹនយុង ដឹកនាំ​គណៈ​ប្រតិ​ភូ​ជាន់​ខ្ពស់វៀត​ណាត ចួល​រួម​សន្និសីទ​កំពូល​ពិសេស​អាស៊ាន​-អាមេរិក​ បាន​ប្រព្រឹត្ត​ទៅនៅ​ Sunny​lands រដ្ឋ California សហអាមេរិក​។ សន្និសីទ​នេះ​ជា​ព្រឹត្តិ​ការណ៍ថ្មី​មួយ​ក្នុង​ការ​ទំនាក់​ទំ​នង​​ដៃ​គូយុទ្ធសាស្រ្តអាស៊ាន​-អាមេរិក បង្ហាញ​តួនាទីនិង​គោល​ជំហរ​អន្តរជាតិ​ពីមួយ​ថ្ងៃទៅ​មួយ​ថ្ងៃ​កាន់​​តែខ្ពស់​របស់​អាស៊ាន ជា​ឱកាស​សំខាន់​សម្រាប់​បណ្តា​ប្រទេស​អាស៊ាន​និង​ដៃ​គូ​អាមេរិក​ពិភាក្សា​​ពីបញ្ហាសំខាន់​ពាក់ព័ន្ធ​ដល់ការ​ងារ​រក្សាសន្តិភាព សន្តិសុខតំបន់ ក៏ដូច​ជាការ​ជម្រុញ​អភិវឌ្ឍន៍​​សេដ្ឋ​កិច្ច​នៃភាគី​ទាំ​ង​ពីរ​​។ 

នៅសន្និសីទលោក​នាយករដ្ឋមន្ត្រី ង្វៀនតឹនយុង រួមជាមួយថ្នាក់ដឹកនាំ​អាស៊ាន និងលោក​ប្រធានា​ធិបតី អា​មេរិក Barack Obama បានចូល​រួមពិភាក្សា​ពីប្រធាន​បទ “ជម្រុញ​ភាព​សម្បូរ​រុង​រឿង​តំបន់ តាម​ទិស​ដៅ​លើក​កម្ពស់​ស្មារតី​ពាណិជ្ជកម្ម​និង​ច្នៃប្រឌិត” ពិភាក្សា​ពីប្រធាន​បទ “ការពារសន្តិភាព ភាពសម្បូររុងរឿង និងសន្តិ​សុខនៅ​អាស៊ី-ប៉ាស៊ី​ហ្វីក​” ចូល​រួមសាយ​ភោជន​និងធ្វើការ​ពិភាក្សាពី​ប្រធានបទ “ស្ថានភាព​យុទ្ធសាស្រ្តតំ​បន់​”។

ក្នុងវេលា​នៅអាមេរិក លោកនាយករដ្ឋមន្ត្រី ង្វៀនតឹនយុង បានជួបពិភាក្សាជា​មួយ​ លោកប្រ​ធានាធិបតី​អាមេរិក Barack Obama   ជំនួបទ្វេភាគី​ជាមួយលោក​ប្រធានាធិ​បតី​សាធារណរដ្ឋ​ឥណ្ឌូនេស៊ី Joko Widodo  លោក​នាយក​រដ្ឋ​មន្រ្តី​ថៃ រួមជាមួយ​ថ្នាក់​ដឹកនាំ​អាស៊ាន និងអាមេរិក​បាន​ទទួល​ជំនួប ពិភាក្សា​នឹង​គណៈ​តំណាង​សម្ពន្ធ​ក្រុម​ហ៊ុន​លំដាប់​ថ្នាក់​ឈានមុខ​របស់អាមេរិក​ដូចជា IBM  Microsoft Cisco ។ល។ ដើម្បី​ដាក់​ចេញ​នូវ​សំណើ​និង​ស្វែង​រកវិធី​សាស្រ្ត​ជម្រុញ​ខឿន​សេដ្ឋកិច្ច​លេខ និងសហប្រតិបតិ​ការ ការ​ឧបត្ថម្ភ​នៃក្រុម​ហ៊ុន​អាមេរិក​ ចំពោះ​​សហ​គ្រាស​បច្ចេក​ទេស​​ព័ត៌មាន​​វិទ្យា​ របស់​បណ្តា​ប្រទេស​​អាស៊ាន។



 លោកប្រធានាធិបតី អាមេរិក Barack Obama ទទួលជួបលោកនាយករដ្ឋមន្រ្តី ង្វៀនតឹនយុង អញ្ជើញ​មក​ចូល​រួម​ពិធីបើ​ក​
សន្និសីទ​កំពូល​ពិសេស​អាស៊ាន -អាមេរិក។រូបថត៖ ដឹកតាម/ទីភ្នាក់ងារសារព័ត៌មានវៀតណាម


ប្រធានគណៈប្រតិភូអញ្ជើញមកចូលរួមសន្និសីទកំពូលពិសេសអាស៊ាន-អាមេរិក ថតរូបរួមគ្នា។
រូបថត៖ ដឹកតាម/ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្រ្តី ង្វៀនតឹនយុង ក្នុងពិធីបើកសន្និសីទកំពូលពិសេសអាស៊ាន-អាមេរិក។
រូបថត៖ ដឹកតាម/ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្ត្រី ង្វៀនតឹនយុង រួមជាមួយថ្នាក់ដឹកនាំបណ្តាប្រទេសអាស៊ាននិងលោកប្រធានាធិបតី អាមេរិក Barack Obama
ចូលរួមសម័យប្រជុំស្តីពីការពារសន្តិភាព ភាពរុងរឿង និងសន្តិសុខក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វីក។ រូបថត៖ ដឹកតាម/ទីភ្នាក់ងារសារព័ត៌មានវៀតណាម

លោកប្រធានាធិបតី Barack Obama ធ្វើជាអធិបតីក្នុងសន្និសីទ បានជូនពរ​សំរាប់ការបង្កើត​សហគមន៍​អាស៊ាន និងបា​ន​អះអាង​ថា​អាមេរិក យកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះការទំនាក់​ទំនង​ជាមួយ​អាស៊ាន គាំទ្រ​តួនាទី​កណ្តាល​នៃ​អាស៊ាន ក្នុងរចនា​សម្ព័ន្ធតំបន់ ដែលកំពុង​កកើត។ លោក​ប្រធានាធិ​បតី មានបំណង​ចង់​ឲ្យអា​មេរិក​រួម​ជាមួយ​បណ្តាប្រទេស​អាស៊ាន បន្ត​ជម្រុញ​ទំនាក់​ទំនង​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​អភិវឌ្ឍន៍ ​ខ្លាំង​ក្លា​ជាង​នេះ​ទៅ​ទៀត​។

ថ្លែងសុន្ទរកថា​ក្នុងកិច្ចប្រជុំពិភាក្សាពីប្រធាន​បទ “ជម្រុញភាព​សម្បូររុង​រឿង​តំបន់​ តាម​ទិសដៅ​លើក​កម្ពស់​ស្មារតី​ពាណិជ្ជ​​កម្ម​​និងច្នៃប្រឌិត​” លោកនាយក​រដ្ឋមន្រ្តី ង្វៀនតឹនយុង បានសង្កត់ធ្ងន់ ជាសមាជិក​សកម្ម ភារកិច្ច របស់​អាស៊ាន វៀត​ណាមបានខិត​ខំរួមវិភាគទាន ដើម្បី​សហគមន៍​អាស៊ាន និងភាពសម្បូររុង​រឿង​ក្នុងតំបន់។

ក្នុងដំណាក់កាល​ខាង​មុខ វៀតណាមនឹងព​ន្លឿនគ្រប់វិស័យ សម្រប់នឹង​បុព្វហេតុផ្លាស់ប្តូរ​ថ្មី ទន្ទឹម​នោះ​សកម្ម​ក្នុងគោល​យោបាយ​ សមាហរណកម្ម​អន្តរជាតិស៊ីជម្រៅ និងចូលរួមតភ្ជាប់សេដ្ឋកិច្ច​លើផ្នែក​ជា​ច្រើន ក្នុងនោះ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន (AEC) វេទិកាសហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី-​ប៉ាស៊ីហ្វីក​(APEC) អនុសញ្ញា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វីក​(TPP)  និង​អនុសញ្ញា ដៃគូសេដ្ឋកិច្ចគ្រ​ប់វិស័យក្នុ​ងតំបន់​(RCEP)  ជាក្រប​ខណ្ឌស្នូល​ទាំង​ឡាយ​។

សង្កត់ធ្ងន់​តួនាទីសំខាន់ក្នុងយុទ្ធសាស្រ្ត នៃការទំនាក់ទំនងអាស៊ាន​-អាមេរិក ចំពោះស​ន្តិភាព ស្ថេរភាព​និងអភិវឌ្ឍន៍នៃតំបន់ លោកនាយក​រដ្ឋមន្រ្តី ង្វៀនតឹ​នយុង ស្នើរយៈ​ពេលខាង​មុខ ភាគីទាំង​ពីរត្រូវ​ពង្រាយ​ប្រសិទ្ធភាព​នៃកម្មវិធី​សហប្រតិបត្តិការ ដែលបានព្រមព្រៀង ពិសេស​បំផុត​គឺ​ផែន​ការសកម្ម​ភាព​អាស៊ាន​-អាមេរិក ដំណាក់​កាល ២០១៦- ២០២០ បង្កើនសកម្មភាព​សហប្រតិបត្តិការ វិនិយោគ ចែក​រំលែក​បទ​ពិសោធន៍​ផ្តើម​អាជីវកម្ម​ បញ្ញា បច្ចេកទេស​រវាងសហគ្រាស​អាស៊ាន​និងអាមមេរិក ដើម្បីឧបត្ថម្ភអាស៊ាន កសាងបរិស្ថាន ពាណិជ្ជកម្ម​ងាយ​ស្រួល ឲ្យការផ្លាស់ប្តូរថ្មី ច្នៃប្រឌិត ម្ចាស់ការ លើកកម្ពស់​សមត្ថភាព​ក្នុង​វិស័យ​បច្ចេកទេស​ព័ត៌មាន​វិទ្យានិង​អភិវឌ្ឍន៍រឹងមាំ​។

លោកនាយករដ្ឋមន្រ្តី ង្វៀនតឹនយុង ក៏ស្នើបង្កើតមជ្ឈមណ្ឌលអាស៊ាន-​អាមេរិក ស្តីពី​ការ​ឧបត្ថម្ភ​ផ្តើម​អាជីវកម្ម​និង​អភិវឌ្ឍន៍​នៃសហគ្រាស​ខ្នាត​មធ្យម​និង​តូច បង្កើត​នៅវៀត​ណាម ដើម្បី​លើកម្ពស់​សក្តានុភាព​ច្នៃប្រឌិត ការ​តភ្ជាប់​នៃ​សហគ្រាស​អាស៊ាន​ទាំង​ឡាយ​។


លោកនាយករដ្ឋមន្រ្តី ង្វៀនតឹនយុង ជួបសវនាការជាមួយលោកប្រធានាធិបតីអាមេរិក Barack Obama។
រូបថត៖ ដឹកតាម/ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្រ្តី ង្វៀនតឹនយុង ទទួលជួបទ្វេភាគីជាមួយលោកប្រធានាធិបតី ឥណ្ឌូនេស៊ី Joko Widodo។
រូបថត៖ ថុងញ៉ឹត/ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្រ្តី ង្វៀនតឹនយុង ទទួលជួបទ្វេភាគីជាមួយលោកនាយករដ្ឋមន្រ្តីថៃ Prayuth Chan-ocha។
រូបថត៖ ថុងញ៉ឹត/ទីភ្នាក់ងារសារព័ត៌មានវៀតណាម

ស្ថានភាពតានតឹនថ្មីៗនេះ នៅលើ​សមុទ្រខាង​កើត ឧបទ្វីប​កូរ៉េខាង​ជើង ករណី​ភេរវកម្ម​នៅ Jakarta បញ្ហាសន្តិសុខបណ្តាញ ឧក្រិដ្ឋ​កម្មឆ្លង​ដែន ការបម្រែបម្រួលធាតុអាកាស។​ល។ ជាបញ្ហា​បាន​ប្រទេស​ជាច្រើន​យក​ចិត្ត​ទុក​ដាក់ ចែករំលែកក្នុង​សន្និសីទ​។ ក្នុងបរិបទ​នេះ ប្រទេស​ទាំង​ឡាយ​សុទ្ធតែ​សង្កត់​ធ្ងន់​លើបញ្ហា​សំខាន់​នៃការ​ទំនាក់​ទំនង​ដៃគូយុទ្ធ​សាស្រ្តអាស៊ាន​-​អាមេរិក​ បំផុតគឺក្នុងការ​ងារជម្រុញ​ភាព​សម្បូររុង​រឿង​តំបន់ និង​ដំណោះស្រាយ​នូវបញ្ហា​ប្រឈម​អន្តរប្រទេស​។

លោកនាយក​រដ្ឋមន្រ្តី ង្វៀនតឹនយុង បានចែករំលែកក្តីព្រួយបារម្ភ​យ៉ាង​ខ្លាំង ពីភាព​ស្មុគស្មាញ​កន្លង​ទៅហើយ​នៅលើ​សមុទ្រ​ខា​ង​កើត ជា​ពិសេស​គឺ​សកម្ម​ធ្វើ​ផ្លាស់ប្តូរ​ប្រភព​ដើម បង្កើនយោធូបនិយ​កម្ម គំរាម​គំហែង​សន្តិភាព ស្ថេរភាព សន្តិ​សុខ សុវត្ថិភាពនាវាចរណ៍ អាកាស​ចរណ៍ក្នុង​តំបន់។

លោក​នាយករដ្ឋមន្ត្រី ង្វៀនតឹនយុង សង្កត់ធ្ងន់បណ្តាប្រទេស​ត្រូវ​មាន​អាទិភាព​ កសាង​ទំនុកចិត្ត​យុទ្ធសាស្រ្ត បង្កើន​ការ​ចរចា និងសហប្រតិបត្តិការ លើកកម្ពស់​គោរពច្បាប់​អន្តរជាតិ ដំបូងបំផុតគឺអនុសញ្ញា​ច្បាប់​សមុទ្រឆ្នាំ១៩៨២ ពង្រីក​តួនាទីនៃ​របប​ទ្វេភាគី និង​គាំទ្រ​តួនាទី​កណ្តាល​របស់​អាស៊ាន​ក្នុង​ការ​រក្សា​បរិស្ថាន​សន្តិភាព​និង​សន្តិ​សុខ​ក្នុង​តំបន់​។

សង្កត់ធ្ងន់​អត្ថន័យខ្លឹម​សារយុទ្ធសាស្រ្ត នៃការទំនាក់ទំនងអាស៊ាន​-អាមេរិក លោកនាយក​រដ្ឋមន្ត្រី ង្វៀនតឹន​យុង សាទរ​និង​គាំទ្រវិជ្ជមាន​ អំពីការកសាង​របស់អាមេរិក និងបណ្តាដៃគូ​និយាយ​ជារួម ចំពោះគោលជំហរ​របស់​អាស៊ាន​ ក្នុង​ការដោះ​ស្រាយបញ្ហា​សន្តិសុខ​តំបន់ ក្នុងនោះមានបញ្ហា​សមុទ្រ​ខាង​កើត។

បញ្ចប់​សន្និសីទ​នេះ ថ្នាក់ដឹកនាំអាស៊ាននិងអាមេរិកបាន ឯកភាពអនុម័តសេចក្តី​ប្រកាស​រួម ក្នុង​នោះ​សង្កត់​ធ្ងន់​អាស៊ាន​​និងអាមេរិក នឹង​បន្ត​លើក​កម្ពស់​លក្ខន្តិកៈមូលដ្ឋាន របស់ច្បាប់​អន្តរជាតិ ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ​និង ធម្មនុញ្ញ​អាស៊ាន គាំទ្រ​កសាងសណ្តាប់ធ្នាប់​តំបន់ និងអន្តរជាតិ​ផ្អែក​ទៅលើ​ច្បាប់ រួមគ្នា​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិ​វិធី មិនគំរាមគំហែង​ឬប្រើប្រាស់អាវុធ មិនមានយោធូបនិយកម្ម អត់ធ្មត់ ធានាសន្តិសុខ សុវត្ថិភាព​នាវាចរណ៍ អាកាសចរណ៍​សមស្រប ជាមួយលក្ខន្តិកៈបាន​ទទួលស្គាល់ទូលំទូលាយ​ របស់ច្បាប់អន្តរជាតិ រួមមាន​សន្ធិ​សញ្ញា​នៃអង្គការ​សហប្រ​ជា​ជាតិ ស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២៕


អាមេរិកសព្វថ្ងៃ ជាដៃ​គូមួយ​ក្នុង​ចំណោម​ដៃគូ​សេដ្ឋកិច្ច​លំដាប់​ថ្នាក់​ឈាន​មុខ​របស់​អាស៊ាន​ គិតមក​ដល់​ចុង​ឆ្នាំ២០១៤ បូក​សរុប​តម្លៃ​ពាណិជ្ជកម្ម​អាស៊ាន​អាមេរិក សម្រេច​២១៦​ពាន់​លាន​ដុល្លា​អាមេរិក ការ​វិនិយោគ​របស់​សហគ្រាស​អាមេរិកចូ​លបណ្តា​ប្រទេស​អាស៊ាន​សម្រេច​២២៦ពាន់​លាន​ដុល្លា​អាមេរិក ខ្ពស់ជាង​សរុបដើម​ទុន​វិនិយោគ​ចូលអាស៊ាន​របស់​ជប៉ុន កូរ៉េ​ខាង​ត្បូង​និង​ចិន​។

 
 

ទីភ្នាក់ងារសារព័ត៌មានវៀតណាម/កាសែតរូបភាពវៀតណាម

បណ្តាអត្ថបទបានផ្សាយ