03/06/2015 10:00 GMT+7 Email Print Like 0

វៀតណាមសកម្មចូលរួមកិច្ចការស្ថាបនា រក្សាសន្តិភាព

ការដែល​វៀត​ណាម​ចូល​រួម​សកម្ម​ភាព រក្សា​សន្តិភាព​នៃអង្គ​ការ​សហ​ប្រជា​ជន​ជាតិ បាន​មតិ​អន្តរ​​ជាតិ​វាយ​តម្លៃ​ខ្ពស់។ នេះ​គឺជា​កិច្ច​កា​រ​ដែល​បង្ហាញ​គោល​នយោ​បាយ​ដោយ​ឡែក​របស់​វៀត​ណាម គាំ​ទ្រនិង​ត្រៀម​រួមចំណែក​ការពារ​សន្តិភាព​ក្នុង​តំបន់​និង​ពិភព​លោក ដោយ​តួនា​ទី​ជា​សមាជិក​មួយ​មាន​ភារកិច្ច​ របស់​​អង្គ​ការ​សហ​​ប្រជា​​ជាតិ​និងសហ​គមន៍​អន្តរ​ជាតិ។

ចាប់ពីឆ្នាំ២០០៥ វៀត​ណាម​បាន​អនុវត្ត​ដំណើរការ​ត្រៀម​គ្រប់​វិស័យ​ ឲ្យកិច្ច​ការ​ចូល​រួម​សកម្មភាព​រក្សា​សន្តិ​ភាព ​របស់​អង្គការ​សហប្រជាជាតិ ក្នុង​នោះមាន​ការក​សាង​ក្រប​ខណ្ឌ​ច្បាប់​ជាតិ។ មក​ដល់​សព្វ​ថ្ងៃ វៀត​ណាម​បាន​បញ្ជូន​នាយ​ទាហាន​ទំនាក់​ទំនង ទៅ​បំពេញ​ភារកិច្ច​នៅប្រទេស​ស៊ូដង់​ខាង​ត្បូង នាយ​ទាហាន​សេនាធិ​ការ​អញ្ជើញ​ទៅកាន់​សាធារ​ណរដ្ឋ​អាហ្វ្រិក​កណ្ដាល ​ហើយចុះ​ឈ្មោះជា​ផ្លូវការ​ចូល​ប្រព័ន្ធ​បែងចែក​កង​កម្លាំង​អចិន្រ្តៃយ៍​អង្គ​ការសហ​ប្រជា​ជាតិ  (UNSAS) ដើម្បី​ត្រៀមចូល​រួម​សកម្មភាព​ក្នុង​ក្រុមសម​ស្រប​មួយ​ចំនួន  តាម​រយៈ​ការ​បញ្ជូន​នាយ​ទាហាន មន្ទីរ​ពេទ្យយ៉ាចៀន​កម្រិត២ និង​កងកម្លាំង​ទាហាន​វិស្វកម្ម។

ថ្មីៗនេះ ថ្លែងការណ៍ក្នុងសន្និសីទ “ថ្នាក់​ដឹក​នាំការ​ពារ​ជាតិ​នៃប្រ​ទេសនា​នា ​ដែល​ជា​សមាជិក​របស់​អង្គ​ការ​សហ​​ប្រជា​ជាតិ ស្តីពី​រក្សាសន្តិ​ភាព” បាន​រៀបចំឡើង​នៅទីស្តីការ​នៃអង្គការ​សហប្រជាជាតិ​នៅ New York សហ​​អាមេរិក លោក​ឧតម្តសេនីយ៍​ឯកបំរុង ង្វៀន​ជីវិញ ជាអនុរដ្ឋមន្រ្តីក្រ​សួង​ការពារ​ជាតិ​ឲ្យដឹ​ងថា៖ អា​ស៊ី - ប៉ាស៊ី​​ហ្វិក​ កំពុងក្លាយជាចំណុច​ចាប់​អារម្មណ៍ របស់ពិភ​ពលោក គឺ​ទៅអនាគត​អភិវឌ្ឍន៍​ទាំងពី​នយោបាយ សេដ្ឋ​​កិច្ច ការពារជាតិ និងសន្តិ​សុខរបស់​ប្រទេស​នានា នៅក្នុងតំបន់​ក៏ដូចជាទូទាំង​ពិភព​លោក។ យ៉ាង​ណា​មិញ ទន្ទឹម​នោះនៅបង្កប់​បញ្ហាគំរាម​កំហែង​ដល់លំនឹង​សន្តិភាព សន្តិ​សុខ នោះគឺ​ជាបញ្ហា​ប្រឈម​ក្រៅ​ប្រ​ពៃណី ជម្លោះអធិបតេយ្យ​ភាពទឹកដី ដំណើរ​ប្រព្រឹត្ត​គំរាមកំហែង​ ដោយ​ប្រើកម្លាំង មិន​គោរ​ព​ច្បាប់​អន្តរ​ជាតិ​។​


អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ ង្វៀនជីវិញ ថ្លែងសុន្ទរកថានៅក្នុងសន្និសីទ “ថ្នាក់​ដឹកនាំ​នៃប្រទេស​នានា​ដែល​ជា​សមាជិក​​របស់អង្គការសហប្រជាជាតិស្តីពីរក្សាសន្តិភាព” បានរៀប​ចំឡើង​នៅ​ទីស្តីការ​អង្គការ​សហ​ប្រជា​ជាតិ​នៅ ​New York (សហអាមេរិក)។ រូបថត៖ ឡេយ៉ឿង

គណៈ​ប្រតិភូក្រសួង​ការពារជាតិ​វៀត​ណាម ដឹកនាំ​ដោយលោក​អនុរដ្ឋមន្រ្តី​ក្រសួងការ​ពារជាតិ ង្វៀន​ជីវិញ ជំ​នួប​ទេ្វ​ភាគី​​​ជាមួយ​គណៈប្រតិភូ​បេសកកម្ម​ក្រសួង​ការពារ​ជាតិ​ឥណ្ឌា ថ្ងៃទី២៦​ខែមិនា​ឆ្នាំ២០១៥ ក្រៅផ្លូវ​ការ​​នៃ​សន្និ​សីទ “ថ្នាក់​ដឹក​នាំការ​​ពារ​ជាតិនៃ​ប្រទេសនានា​ ​ដែល​ជាសមាជិក​របស់​អង្គការ​សហប្រជា​​ជាតិ ស្តីពីរក្សាសន្តិ​ភាព” បាន​​​រៀបចំ​ឡើង​នៅ ក្នុងទីស្តីការអង្គការសហប្រជាជាតិនៅ New York (សហអាមេរិក)។ រូបថត៖ ឡេយ៉ឿង

លោក​អនុរដ្ឋមន្រ្តីក្រសួងការពារជាតិ ង្វៀនជីវិញ ជួបនឹងលោកអគ្គសេនាធិការរងក្រសួងការពារជាតិចិន Sun Juangua ក្រៅផ្លូវការនៃសន្និសីទ  “ថ្នាក់ដឹកនាំការពារជាតិនៃប្រទេសនានា ដែលជាសមាជិក​របស់អង្គការ​សហ​ប្រ​ជា​ជាតិ​ ស្តីពីរក្សាសន្តិភាព” នៅទីស្តីការអង្គការសហប្រជាតិនៅ New York (សហអាមេរិក) ថ្ងៃទី២៦ខែមិនាឆ្នាំ២០១៥។ រូបថត៖ ឡេយ៉ឿង

(លោកឧតម្តសេនីយ៍ឯកបំរុង  ង្វៀនជីវិញ និងជា​អនុ​រដ្ឋ​មន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​វៀត​ណាម។)

វៀត​​ណាម​​តែង​​តែ​ខិត​ខំ​ប្រឹង​​​ប្រែង​​រួម​ចំ​ណែក​​ឲ្យ​សន្តិ​​​ភាព ស្ថិរភាព ប្រ​ឆាំង​ភាព​​អយុត្តិធម៌​និង​ប្រើ​ក​ម្លាំង យក​ផល​​ប្រ​យោជន៍​​​រួម​​​របស់​​​សហ​គមន៍​និង​ច្បាប់​​​អន្តរ​ជាតិ​ឈរ​លើ​គោ​ល​​ជំ​ហរ​គ្រប់​សកម្ម​ភាព ដើម្បី​​ការ​ពារ​ផល​ប្រ​​យោជន៍​​ប្រ​ទេស​ជាតិ ជន​ជាតិ ម៉្យាង​ទៀត​​ដើម្បី​រួម​ចំ​ណែក​​​រក្សា​​សន្តិ​ភាព ស្ថិរ​ភាព​​​ឲ្យ​​តំបន់​​និង​ពិភព​លោក​។

ប្រ​ឈមមុខ​នឹង​បញ្ហា​នោះ តម្រូវ​ការ​ធានា​សន្តិ​ភាព សិ្ថរ​ភាព​នៃតំបន់​ទ្វីប​អាស៊ី-ប៉ាស៊ី​ហ្វិក​ក្លាយ​ជា​ការ​ចាំ​បាច់​ជាង​ពេល​ណា​ណាទាំង​អស់ ហើយ​ជាចំណុះ​មួយ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​នៅ​ក្នុង​កម្ម​វិធី​របៀវារៈ​ របស់អង្គការ​សហ​ប្រជាជាតិ ទន្ទឹម​នឹង​នោះក៏​ដាក់​ចេញ​តម្រូវ​ការ​សហ​ប្រតិ​បត្តិ​ការ​លើ​វិស័យ​តំបន់​និង​អន្ត​រជាតិ​របស់​ប្រទេស​ទាំងអស់។

លោក​ឧត្តម​សេនីយ៍​ឯកបំរុង​បាន​អះអាង វៀត​ណាម​តែង​តែ​ខិត​ខំប្រឹង​ប្រែង​រួម​ចំណែក​ឲ្យ​សន្តិ​ភាព ស្ថិរ​ភាព ប្រ​ឆាំង​ភាព​អយុត្តិ​ធម៌ និង​ប្រើ​កម្លាំង យក​ផល​ប្រយោជន៍​រួម​របស់​សហ​គមន៍​និង​ច្បាប់​អន្តរ​ជាតិ ឈរ​លើគោ​លជំហរ​គ្រប់ សកម្ម​​ភាព ដើម្បី​ការ​ពារ​ផល​ប្រយោជន៍​ប្រទេស​ជាតិ​ ជនជាតិ ទន្ទឹម​នឹង​នោះ​រួម​ចំណែក​រក្សា​សន្តិ​ភាព ស្ថិរ​ភាពជូន​តំបន់​និង​អន្តរជាតិ។

លោក​អនុរដ្ឋមន្រ្តី ង្វៀន​ជីវិញ បាន​អះអាង ជាមួយ​ប្រពៃណី​៧០ឆ្នាំក​សាង តស៊ូ​ប្រឆាំង​និង​យក​ជ័យ​ជំនះ​ដ៏ត្រ​ចះ​ត្រចង់​ក្នុង​សង្គ្រាម​តស៊ូ​ប្រឆាំង​និង​ការពារ​មាតុ​ភូមិ កង​ទ័ពប្រជា​ជនវៀត​ណាម​មាន សមត្ថ​ភាព​គ្រប់​គ្រាន់​ចូល​រួម​ជោគ​ជ័យ​ ក្នុងសកម្មភាព​រក្សាសន្តិភាព​របស់​អង្គការ​សហ​ប្រជា​ជាតិ ព្រោះគោល​ដៅ​សន្តិ​ភាព មនុស្ស​ធម៌​និង​កសាង​ឡើង​វិញ​នៅវិស័យ ដែលវៀត​ណាម​ជ្រើស​រើស លើ​មូលដ្ឋាន​សេចក្តី​សម្រេច​ចិត្ត​របស់​ក្រុម​ប្រឹក្សា​សន្តិ​សុខ​ នៃអង្គការសហប្រជាជាតិ និងការ​ព្រម​ព្រៀង​របស់​ភាគី​ដែល​ពាក់​ព័ន្ធ ក្នុង​នោះ​មាន​ទាំង​ប្រ​ទេស​ម្ចាស់​ផ្ទះផង​ដែរ។

លោកអនុរដ្ឋមន្រ្តី ង្វៀនជី​វិញ ការ​វៀត​ណាម​ចូលរួម​សកម្មភាព​រក្សាសន្តិភាព របស់អង្គ​ការសហ​ប្រជា​ជាតិ ក្រៅ​ពីប​ង្ហាញភារ​កិច្ច​ របស់ប្រទេស​មួយ​ដែល​ជាសមាជិក​នៃអង្គ​ការសហប្រ​ជាជាតិ នៅ​ជាក្តី​មោទន​ភាព​ជូន​វៀត​ណាម ប៉ុន្តែ​ទន្ទឹម​នោះ ការ​សាក​ល្បង​ក៏មិន​តិច​ដែរ នោះគឺ​វៀតណាមមិន​ទាន់មាន​ការបទ​ពិសោធន៍​ច្រើន ធន​ធាន​មាន​កម្រិត។ ដូច្នេះ​ហើយ វៀត​ណាម​មាន​គោល​បំណង​ ទទួល​បាន​សហ​ប្រតិ​បត្តិ​ការ​គាំទ្រ ​និង​ជំនួយ​ពីអង្គ​ការ​សហ​ប្រ​ជា​ជាតិ និងប្រ​ទេសនានា​ដែលជា​សមាជិក របស់អង្គការ​សហ​ប្រជាជាតិ ដើម្បី​ធ្វើ​សម្រេច​ភារកិច្ច​ ដែលអង្គការ​សហប្រជា​ជាតិ​ដាក់​ឲ្យ រួម​ចំណែកសកម្ម​ក្នុងការ​រក្សាសន្តិ​ភាព ស្ថិរ​ភាព កសាង​ទឹក​ចិត្ត​សាមគ្គី​ភាព រវាង​ប្រទេស​នានា​ក្នុងតំបន់​និងលើពិភព​លោក។


លោកអនុរដ្ឋមន្រ្តី ក្រសួងការពារជាតិ ង្វៀនជីវិញ និងលោកឧត្តមសេនីយ៍ទោ Tim Keating ជាមេ​បញ្ជាការក​ង​កម្លាំង​ការពារជាតិ New Zealand។ រូបថត៖ ឡេយ៉ឿង

លោកអនុរដ្ឋមន្រ្តី ក្រសួងការពារជាតិ ង្វៀនជីវិញ ក្នុងពេលធ្វើការជាមួយលោក Atul Khare ជា​អគ្គលេខាធិការ​រង​នៃអង្គការសហប្រជាជាតិស្តីពីធានាទីតាំងឈរជើង។ រូបថត៖ ឡេយ៉ឿង

លោកអនុរដ្ឋមន្រ្តី ក្រសួងការពារជាតិ ង្វៀនជីវិញ ក្នុងពេលធ្វើការជាមួយលោក Hervé Ladsous ជា​អគ្គ​លេខា​ធិការ​រងនៃអង្គការសហប្រជាជាតិ ទទួលបន្ទុកពីសកម្មភាពរក្សាសន្តិសុខ។ រូបថត៖ ឡេយ៉ឿង

លោកអនុរដ្ឋមន្រ្តី ក្រសួងការពារជាតិ ង្វៀនជីវិញជួបនឹងលោកសេនាធិការ ប្រធានកងទ័ពជើងគោកជប៉ុន Kiyofumi Iwata។ រូបថត៖ ឡេយ៉ឿង

លោកឧត្តមសេនីយ៍ ផុងក្វាងថាញ និងជារដ្ឋមន្រ្តីក្រសួងការពារជាតិផ្តល់ ទង់ជ័យទ័ព ជូន​ដល់​មជ្ឈ​មណ្ឌល​រក្សា​សន្តិភាពវៀតណាម។ រូបថត៖ ត្រុងឌឺក

ពិធីលាគ្នាកម្មាភិបាល៣រូបរបស់​មជ្ឈមណ្ឌល​រក្សាសន្តិភាព​វៀត​ណាម​ទៅបំពេញ​ភារកិច្ច​នៅក្នុង​ក្រុម​រក្សា​សន្តិ​ភាព​នៃអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល។ រូបថត៖ ហុងផា

ទទួល​លោកឧត្តម​សេនីយ៍ឯក​បំរុង ង្វៀន​ជីវិញ លោក Herve Ladsous ជា​អគ្គ​លេខា​ធិការ​រង​នៃ​អង្គការ​សហ​ប្រជា​ជាតិ ទទួល​បន្ទុកនូវ​សកម្មភាព​រក្សា​សន្តិភាព បាន​វាយតម្លៃ​ខ្ពស់​នូវការ​ដែល​វៀត​ណាម បញ្ជូន​គណៈ​ប្រតិ​ភូចូល​រួម​សន្និ​សីទ ហើយ​បាន​និយាយ​ថាការមាន​វត្តមាន​របស់​វៀត​ណាម បាន​បង្ហាញ​នូវ​ភារ​កិច្ច​និង​បេ្តជ្ញា​ចិត្ត​របស់​វៀត​ណាម ក្នុងការ​ចូលរួម​សកម្មភា​ពរក្សា​សន្តិ​ភាព នៃ​អង្គការ​សហប្រ​ជា​ជាតិ ក៏​ដូច​ជា​សេចក្តី​ខិត​ខំ​ប្រឹង​ប្រែង​របស់​វៀត​ណាម ក្នុង​រយៈ​ពេល​កន្លង និង​ការ​ងារ​ត្រៀម​បំរុង​ដើម្បី​បន្ត​ចូល​រួម​សកម្ម​ភាព​រក្សា​សន្តិ​ភាព​ក្នុង​រយៈ​ពេល​ខាង​មុខ។

លោក​អគ្គលេខា​ធិការ​រងអះ​អាង​ថា អង្គការ​សហប្រជា​ជាតិគាំ​ទ្រ​យ៉ាង​ខ្លាំង ដែល​វៀត​ណាម ចូល​រូម​សកម្ម​ភាព​រក្សាស​ន្តិ​ភាព ទន្ទឹម​នឹង​នោះ នឹង​ឧបត្ថម្ភ​មជ្ឈ​មណ្ឌល​រក្សា​សន្តិភាព​វៀត​ណាម មាន​សមត្ថ​ភាព​គ្រប់​គ្រាន់ ល័ក្ខខ័ណ្ឌ​ដើម្បីហ្វឹក​ហាត់ បណ្តុះ​បណ្តាល​កង​កម្លាំង​រក្សា​សន្តិភាព​របស់​វៀត​ណាម និង​ប្រ​ទេស​នានា​ក្នុង​តំបន់ ហើ​យអាច​អនុវត្ត​ភារកិច្ច​ស្វែង​រក​ជន​រង​គ្រោះ ជំនួយ​មនុស្ស​ធម៌ ដោយ​របៀប​មាន​ប្រសិទ្ធ​ភាព​ជូន​វៀត​ណាម​ ក៏ដូច​ជាការ​ចូល​រួមសកម្ម​ភាព​ សហប្រតិបត្តិ​ការទ្វេភាគី និង​ពហុភាគី​នៅក្នុង​តំបន់​៕

ទីភ្នាក់ងារសារព័ត៌មានវៀតណាម/កាសែតរូបភាពវៀតណាម
បណ្តាអត្ថបទបានផ្សាយ