26/10/2016 10:27 GMT+7 Email Print Like 0

វៀតណាមវាយតំលៃខ្ពស់សកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ


វៀតណាមវាយតំលៃខ្ពស់សកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ

នារសៀលថ្ងៃទី១៤ ​ខែតុលា ឆ្នាំ​២០១៦ នៅទីក្រុងហាណូយ ឧត្តមសេនីយ៍ឯក Vo Van Tuan អគ្គសេនាធិការ​រង កង​ទ័ព​ប្រជាជន​វៀតណាម​ និង​ជាអនុប្រធាន​គណៈកម្មាធិការ​បញ្ជា​ណែនាំ ក្រសួងការ​ពារប្រទេស ទទួល​បន្ទុក​សកម្ម​ភាព​ចូល​រួម​រក្សាសន្តិភាព​ របស់​អង្គការសហប្រជាជាតិ ជួបសន្ទនា​ជាមួយក្រុម​ហ្វឹកហាត់​ចល័ត អង្គការ​សហ​ប្រជាជាតិ​​ ដឹកនាំដោយវរសេនីយ៍ទោ Adil Fichtali នាយកកម្មវិធីហ្វឹកហាត់ អង្គការសហប្រជាជាតិ​ដែល​កំពុង​មានដំណើរ បំពេញទស្សនកិច្ចនៅវៀត​ណាម។ នៅទីនេះ ឧត្តម​សេនីយ៍​ឯក​ Vo Van Tuan បានអះអាងថា៖ វៀត​ណាម​វាយ​តំលៃ​ខ្ពស់​តួនាទី​ សកម្មភាពរក្សាសន្តិភាព​ របស់អង្គការសហប្រជាជាតិ ក្នុង​ការងាររក្សា​សន្តិ​ភាព សន្តិ​សុខ​អន្តរជាតិ​ រួមចំណែក​ដោះស្រាយជំលោះ​ដោយសន្តិវិធី​។ វ​រសេនីយ៍​ទោ Adil ​Fichtali​ អះអាង​ថា៖ នឹង​ខំ​ប្រឹង​ប្រែង​​អស់​ពីកម្លាំងកាយ​ចិត្ត ដើម្បីរួមសហការ​ជាមួយវៀតណាម កសាង​កងកម្លាំង​រក្សាសន្តិ​ភាព​របស់​អង្គការ​សហ​ប្រជាជាតិ​ បំពេញ​ល្អរាល់ភារ​កិច្ចដែល​បានដាក់​ចេញ៕​
 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ