08/10/2015 09:46 GMT+7 Email Print Like 0

វៀតណាមវាយតំលៃខ្ពស់ការសំរេចការចរចារ TPP


វៀតណាមវាយតំលៃខ្ពស់ការសំរេចការចរចារ TPP
នាថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៥ ឆ្លើយសំនួររបស់អ្នកយកព័ត៌មានស្នើរសូមឲ្យ​ដឹង​អំពី​ប្រតិកម្មរបស់វៀតណាមចំពោះការបញ្ចប់ដំណើរការចរចារលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក (TPP) អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម​លោក Le Hai Binh បានឲ្យដឹងថា៖

“វៀតណាមសប្បាយរីករាយនិងវាយតំលៃខ្ពស់ការប្តេជ្ញាចិត្តការខំប្រឹងប្រែងក៏ដូចជាភាពសកម្មច្នៃប្រឌិតរបស់​​ប្រទេសសមាជិកក្នុងការសំរេចកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីឆ្លង​មហាសមុទ្រប៉ាស៊ីហ្វិក(TPP) នាថ្ងៃ​ទី​៥ ខែតុលានៅទីក្រុង Atlanta អាមេរិក។ ការសំរេច​ចិត្ត​លើកិច្ចព្រមព្រៀង TPP ជារបត់សំខាន់រួមចំណែកជំរុញ
និន្នាការចង​សម្ព័ន្ធពហុកំរិតដូចជារក្សាបរិយាកាសសន្តិភាពស្ថិរភាពនិងការអភិវឌ្ឍន៍​សកម្មរបស់អាស៊ី-ប៉ាស៊ី​ហ្វិក​។

TPP នឹងជួយឲ្យវៀតណាមបើកទូលាយសក្ដានុភាពសហប្រតិបត្តិការនិងធ្វើ​ឲ្យ​ស៊ី​​ជម្រៅទំនាក់ទំនងរវាង​វៀត​ណាម​ជាមួយដៃគូជួរមុខលើពិភពលោកនិង​ដំបន់ ទន្ទឹម​នឹងនោះរួមចំណែកពហុបែបបនីយកម្មទីផ្សារប្រភពផ្គត់ផ្គង់វត្ថុធាតុ​ដើម​និងជួយវៀត​ណាម​ចូលរួមស៊ីជម្រៅជាងក្នុងខ្សែសង្វាក់តំលៃនិងបណ្ដាញ​ផលិតកម្មដំបន់
និង​សកលលោក៕”
តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាអត្ថបទបានផ្សាយ