31/12/2014 15:47 GMT+7 Email Print Like 0

វៀតណាមលើកលែងទិដ្ឋាការសំរាប់ប្រជាពលរដ្ឋនៃប្រទេសមួយចំនួន

រដ្ឋាភិបាលវៀតណាមទើបនឹងបានចេញផ្សាយសេចក្ដីសំរេចចិត្តស្ដីពីការលើកលែងទិដ្ឋាការមានកាលកំណត់ចំពោះ
ប្រជាពលរដ្ឋរបស់សហព័ន្ធរុស្ស៊ីជប៉ុន កូរ៉េខាងត្បូង ន័រវែស ដាណឺម៉ាក់​ ស៊ុយអែត និងប៉ូឡូញ។ តាមនោះវៀត​ណាម​អនុញ្ញាត​ឲ្យពលរដ្ឋនៃបណ្ដាប្រទេសនេះស្នាក់នៅវៀតណាមក្នុងរយៈពេល១៥ថ្ងៃតាមការកំណត់​នៃ​ច្បាប់​វៀត​ណាម​។​


ជនបរទេសធ្វើបែបបទចូលមកវៀតណាម

គោលនយោបាយលើកលែងទិដ្ឋាការនេះត្រូវបានអនុវត្តក្នុងកាលកំណត់៥ឆ្នាំចាប់ពីថ្ងៃទី១ ខែមករា ២០១៤ ដល់​ ថ្ងៃ​ទី​​ ២១ ខែធ្នូ ២០១៩ ហើយនឹងត្រូវបានពិនិត្យពន្យាពេលតាមការកំណត់នៃច្បាប់វៀតណាម៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាអត្ថបទបានផ្សាយ