28/04/2016 09:51 GMT+7 Email Print Like 0

វៀតណាមលើកត្រដែតការរួមចំណែករបស់រុស្ស៊ីនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក


រដ្ឋមន្ត្រីការពារជាតិទាំងពីររូបនៅក្នុងជំនួប

នៅក្នុងជំនួបក្រៅផ្លូវការ រវាងរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី នាយឧត្តមសេនីយ៍ Sergey Shoigu ជាមួយ​ប្រធាន​យោធា​នៃប្រ​ទេសអាស៊ាន​ទាំង១០​ ដែល​កំពុងបំពេញទស្សកិច្ចសន្តិសុខ​អន្តរជាតិ នៅក្រុងម៉ូស្គូរលើកទី៥ រដ្ឋមន្ត្រីក្រ​សួង ការ​ពារ​ប្រទេស​វៀត​ណាម លោក Ngo Xuan Lich បានថ្លែងបទ​សន្ទរកថា​ ដោយ​សង្ក​ត់ធ្ងន់​ថា វៀត​ណាម​វាយ​តម្លៃ​ខ្ពស់​ ចំពោះរាល់ការ​រួមចំណែក​របស់រុស្ស៊ី​ ចូល​ក្នុងការរក្សាសន្តិភាព ស្ថិរភាពនៅតំបន់​អាស៊ី-ប៉ាស៊ីហ្វិក។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ រុស្ស៊ីក៏បានចូលរួមយ៉ាងសកម្ម និងមានការទទួលខុសត្រូវ​ទៅក្នុង​យន្តការ​សហប្រ តិបត្តិ​ការ​សន្តិ​សុខ​ពហុភា​គី​តំបន់​ដឹក​នាំ ដោយអាស៊ានដូចជា វេទិកាតំបន់អា​ស៊ាន (ARF) និង​សន្និសីទ​រដ្ឋមន្ត្រី​ការពារ​ជាតិ​នៃ​បណ្តា​ប្រទេស​អាស៊ាន​បើក​ទូលាយ (ADMM+)។ លោករដ្ឋមន្ត្រី Ngo Xuan Lich បានអះអាងថា វៀតណាម​សន្យា បង្កើន​កិច្ច សហ​ប្រតិបត្តិកា​រជាមួយរុស្ស៊ី តាមរយៈកាណាល់សហប្រតិបត្តិ​ការទ្វេភាគី​ និងពហុ​ភាគី ដោយ​ឈរ​លើមូល​ដ្ឋាន​សម​ភាព​ គោរពគ្នាទៅវិញ​ទៅម​ក​មាន​​ផលប្រ​យោជន៍​ដូច​គ្នា និងគោរពច្បាប់អន្តរ​ជាតិ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ