21/10/2014 09:41 GMT+7 Email Print Like 0

វៀតណាមលើកកំពស់កម្រិតទប់ទល់ទៅនឹងអាសន្នរោគ Ebola


អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលវៀតណាមលោក Nguyen Thanh Long ក្នុងការចុះត្រួតពិនិត្យមន្ទីពេទ្យត្រូពិចមជ្ឈឹម

មូលដ្ឋានសុខាភិបាលទាំងអស់ ត្រូវលើកកំពស់ការប្រុងប្រយ័ត្ន និងលើកកម្រិតទប់ទល់ទៅ នឹង​​អាសន្នរោគ Ebola ដែល​មានគ្រោះអាសន្ន ​ជ្រៀតចូលមកវៀតណាម។ ​នេះគឺជា​សំណូមពរ​របស់​​អនុរដ្ឋមន្រ្តី​ក្រសួងសុខាភិបាលវៀតណាម ​លោក Nguyen Thanh Long នៅពេល​ចុះត្រួត​ពិនិត្យ​ការងារ បង្ការ ប្រឆាំងអាសន្នរោគនេះនៅមន្ទីពេទ្យត្រូពិចមជ្ឈឹមនាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៤។ចូលរួមក្រុមត្រួតពិនិត្យ ក៏មានដំណាងនៃអង្គការសុខាភិបាល​ពិភពលោក​ នៅ​វៀត​ណាម​​ផងដែរ។ បើទោះបីជាវៀតណាម មិនទាន់រកឃើញករណីណាឆ្លង់វីរុស Ebola នៅ​ឡើយ​ក្ដី​ ប៉ុន្តែតាមការត្រួតពិនិត្យបានសរឃើញថា មន្ទីពេទ្យត្រូពិចមជ្ឈឹម បានត្រៀមខ្លួន​ជា​ស្រេច​សំរាប់​​ការទទួល ព្យាបាល និងបង្ការប្រឆាំងការឆ្លងអាសន្នរោគនេះ។តាមលោក Nguyen Thanh​ Long ថា វៀតណាមនឹងបង្កើតក្រុមប្រតិកម្មរហ័សចំនួន ៤ ក្រុមនៅថ្នាក់រដ្ឋ ដើម្បី​ទប់​ទល់​​ទៅ​នឹងអាសន្នរោគនេះ៕

តាមVOV5-វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ