15/06/2017 10:10 GMT+7 Email Print Like 0

វៀតណាមរៀបចំជំនួបសន្ទនាស្ដីអំពីសិទ្ធិនារីនៅខាងក្រៅកិច្ចប្រជុំលើកទិ៣៥ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស


វៀតណាមរៀបចំជំនួបសន្ទនាស្ដីអំពីសិទ្ធិនារីនៅខាងក្រៅកិច្ចប្រជុំលើកទិ ៣៥
នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស 

នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧ នៅខាងក្រៅកិច្ចប្រជុំលើកទិ៣៥ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ នៅទីក្រុង Geneva (ប្រទេសស្វីស) គណៈប្រតិភូអចិន្ត្រៃយ៍វៀតណាមអមអង្គការសហប្រជាជាតិ អង្គការពាណិជ្ជកម្មពិភពលោកនិងអង្គការអន្តរជាតិនៅទីក្រុង Geneva បានរួមសហការជាមួយគណៈប្រតិភូអូស្ត្រាលី​ អាល្លឺម៉ង់​ Madagascar និង Fiji បានរៀបចំជំនួបសន្ទនាអន្តរជាតិស្ដីអំពី ”ការធានានិងជំរុញសិទ្ធិរបស់នារីនៅតំបន់ឆ្នេរសមុទ្រ ក្នុងសភាពការណ៍បំរ៉ែបំរួលអាកាសធាតុ” ដោយទាក់ទាញតំណាងចំនួន៥០ នៃប្រទេស​ ស្ថាប័នអង្គការសហប្រជាជាតិ និងអង្គការក្រៅរដ្ឋាភិបាលចូលរួម។ ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូត លោក Duong Chi Dung បានសង្កត់ធ្ងន់ទៅលើតួនាទី របស់ជំនួបសន្ទនានេះ ជាឱកាសមួយពិភាក្សាអំពីឧបសគ្គ ក៏ដូចជា​ចែក​រំលែក និងផ្តល់គំនិត ដំណោះស្រាយ សំដៅការពារសិទ្ធិរបស់នារីនៅតំបន់ឆ្នេរសមុទ្រប្រកបដោយល្អប្រសើរ​ថែម​ទៀត។

អនុរដ្ឋមន្ត្រី ក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចវៀតណាម លោកស្រី Dao Hong Lan បានអោយដឹងថា៖
វៀតណាមបាននិងកំពុងខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តរបស់ខ្លួនក្នុងកិច្ចការពារ និងជំរុញសមភាព​ភេទ​ និង​សិទ្ធិរបស់នារី៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាអត្ថបទបានផ្សាយ