24/10/2014 09:15 GMT+7 Email Print Like 0

វៀតណាមរួមវិភាគទានយ៉ាងសកម្មសំរាប់សន្និសីទថ្នាក់ រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ APEC លើកទី២១

នៅសន្និសីទថ្នក់រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុបណ្ដាប្រទេសអាស៊ី-ប៉ាស៊ីហ្វិក (APEC) លើកទី២១ នៅ​រដ្ឋ​ធានីប៉េកាំងប្រទេសចិនគណៈប្រតិភូវៀតណាម ដឹកនាំដោយអនុរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ លោក​ Truong Chi Trung បានរួមវិភាគទានជាច្រើនក្នុងការជោគជ័យនៃសន្និសីទលើកនេះ។


អនុរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុលោក Truong Chi Trung ឆ្លើយសម្ពាសជាមួយអ្នកកាសែត VOV

ឆ្លើយសម្ពាសជាមួយអ្នកកាសែតនៃវិទ្យុសំលេងវៀតណាមប្រចាំនៅប៉េកាំង លោក Truong Chi Trung បានឲ្យដឹងថា រាល់មតិរបស់វៀតណាម  ត្រូវបានវាយតំលៃខ្ពស់          ដោយរដ្ឋមន្រ្តីក្រសួង ហិរញ្ញវត្ថុ​​ APEC នានា។ ជាក់ស្ដែងគឺ វៀតណាមចាត់ទុកថា បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ ចាំ​បាច់​ត្រូវខំប្រឹងប្រែងអនុវត្តការរៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញ សំដៅដោះស្រាយ​ផលវិបាក​​នៃវិបត្តិសេដ្ឋកិច្ចហិរញ្ញវត្ថុពិភពលោកទាំងមូល ព្រមទាំងអនុវត្តគោលដៅ​កំណើន​យ៉ាង​ឆាប់​រហ័ស​និង​ចីរភាព។វៀតណាមគាំទ្រការដាក់បញ្ចូលក្នុងសេចក្ដីថ្លែងការណ៍រួមនៃសន្និសីទនេះ ដំណើរការ​លាត​ត្រដាងអនុវត្តសំដៅអភិវឌ្ឍន៍ប្រកបដោយជោគជ័យបណ្ដា​គម្រោងការណ៍តាម​រូប​សណ្ឋាន​សហប្រតិបតិ្តការ​សាធារណៈឯកជន (PPP) ក្នុងតំបន់ APEC៕

Ha Thang អ្នកកាសែតVOVប្រចាំនៅប៉េកាំង

បណ្តាអត្ថបទបានផ្សាយ