15/02/2017 10:20 GMT+7 Email Print Like 0

វៀតណាមរួមដៃជាមួយសហគមន៍អន្តរជាតិដើម្បីការពារបរិស្ថានសមុទ្រ


វៀតណាមរួមដៃជាមួយសហគមន៍អន្តរជាតិដើម្បីការពារបរិស្ថានសមុទ្រ

នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ នៅទីក្រុង New York អាមេរិក បានប្រព្រឹត្ត​ទៅ​កិច្ច​ប្រជុំសវនាការប្រចាំឆ្នាំរវាងសហភាព​អន្តរ​សភា (IPU) និងអង្គការ​សហ​ប្រជាជាតិ។​ ​ប្រធានបទនៃកិច្ចប្រជុំលើកនេះគឺ៖ ពិភពលោកបៃតង់៖អភិរក្ស​បណ្ដា​មហាសាគរការពារផែនដី ​ធានាផលប្រយោជន៍សំរាប់មនុស្ស ។ ថ្លែងមតិនៅទី​នេះ​ អនុប្រធាន​រដ្ឋសភាវៀតណាម លោកស្រី Tong Thi  Phong បានសង្កត់ធ្ងន់​ថា៖​សន្តិភាព សន្តិសុខជាលក្ខណៈសម្រេច​ដើមដំបូងសំរាប់ការអភិវឌ្ឍន៍​ចីរភាព។ នៅអាស៊ីអាគ្នេយ៍ ដើម្បីដោះស្រាយបញ្ហាសមុទ្រខាងកើត​ បណ្ដា​ប្រទេសកំពុងខំប្រឹងប្រែងអនុវត្តដោយមានការទទួលខុសត្រូវ និងគោលបំណងទាំងអស់គ្នាត្រូវគោរពច្បាប់អន្តរជាតិ អនុសញ្ញាអង្គការសហប្រជាជាតិស្ដីអំពី​ច្បាប់សមុទ្រ (UNCLOS) ១៩៨២ សេចក្តីថ្លែងការណ៍របស់​ភាគីនានាស្ដីអំពី​ប្រតិ​បត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ឆ្ពោះទៅការកសាងក្រមប្រតិបត្តិ​នៅសមុទ្រខាងកើត (COC)។ លោកស្រី Tong Thi  Phong បានអោយដឹងថា៖ ​វៀតណាមជាប្រទេសឆ្នេរសមុទ្រ​ទីតាំងសំខាន់ក្នុងខ្សែផ្លូវសមុទ្រអន្តរជាតិ និងរងឥទ្ធិពលជាច្រើនពីបំរ៉ែបំរួលអាកាសធាតុ និងទឹកសមុទ្រ​​ឡើង។ ដូច្នេះ វៀតណាមគោរពជាពិសេស ការអភិវឌ្ឍន៍ខឿនសេដ្ឋកិច្ចសមុទ្រ រួមជាមួយកិច្ចការពារ​បរិស្ថានសមុទ្រ។ វៀតណាមត្រៀមខ្លួនជាស្រេច រួមដៃជាមួយសហគមន៍​អន្តរជាតិ ដើម្បីការពារបរិស្ថាននិងតភ្ជាប់ជាមួយកិច្ចការពារសន្តិសុខ ​សន្តិភាព និងអភិវឌ្ឍន៍ចីរភាពរបស់ប្រទេសជាតិ៕

តាម VOV5 -វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ