10/11/2014 09:16 GMT+7 Email Print Like 0

វៀតណាមរួមចំណែកសកម្មក្នុងជោគជ័យរួមនៃសន្និសីទ ITU ១៩


វៀតណាមរួមចំណែកសកម្មក្នុងជោគជ័យរួមនៃសន្និសីទ ITU ១៩ (vietnamplus.vn)

សម័យប្រជុំប្រទេសសមាជិកសម្ព័ន្ធភាពទូរគមនាគមន៍អន្តរជាតិ ​(ITU) បានបញ្ចប់នាថ្ងៃទី៧ខែវិច្ឆកា ឆ្នាំ២០១៤ ​បន្ទាប់ពី៣សប្ដាហ៍ប្រព្រឹត្តទៅនៅទីក្រុង Busan ភាគ​ខាងត្បូងកូរ៉េខាងត្បូង​ដោយបានអនុម័តលើសេចក្តីសំរេចចិត្តជាច្រើន ក្នុង​នោះនាំ​ចេញ​ការកំណត់​ទិស​ដៅ​គោល​នយោបាយ​មានចរិតលក្ខណៈ​យុទ្ធសាស្ត្រ។ រួមជា​មួយប្រទេសផ្សេងៗ គណៈប្រតិភូ​វៀត​ណាម​បាន​មានការ​រួម​ចំណែកយ៉ាងសកម្មនិង​ប្រសិទ្ធភាពក្នុង​ដំណើរការ​លើក​ឡើង​សំ​ណើថ្មីនៅ​សម័យ​​ប្រជុំលើកនេះ។ អនុរដ្ឋ​មន្ត្រី​ក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀតណាម លោក Le Nam Thang ប្រធាន​គណៈ​ប្រតិភូវៀតណាមនៅសន្និសីទលើកនេះបានឲ្យដឹងថា​ដោយមាន​តួនាទី​ជា​ដំណាង​សម្ព័ន្ធភាពអាស៊ី-ប៉ាស៊ីហ្វិក (APT) នៅសន្និសីទ​លើក​នេះគណៈប្រតិភូវៀតណាម​បាន​រាយការណ៍​និងការពារសំណើររួមចំនួន៥​របស់ដំបន់។ ក្នុងនោះគណៈប្រតិភូវៀត​ណាមបាន​នាំ​ចេញ​សំណើរជាក់ស្ដែង​ចំនួន​២ចំពោះការអភិវឌ្ឍន៍របស់សម្ព័ន្ធភាព​ដូចជាបង្រួ​ញ​គំលាត​អំពី​បទ​ដ្ឋាន Digital រវាងប្រទេសអភិវឌ្ឍន៍និងប្រទេសកំពុង​អភិវឌ្ឍន៍ កសាងគោលដៅ​ទិន្នន័យ​ជាក់​​ស្ដែងអំពីអភិវឌ្ឍន៍ទូរគមនាគមន៍៕

 តាម VOV5 - វិទ្យុសម្លេង​វៀត​ណាម
បណ្តាអត្ថបទបានផ្សាយ