28/11/2016 15:44 GMT+7 Email Print Like 0

វៀតណាមរួមចំណែកផ្តួចផ្តើមគំនិតដ៏លេចធ្លោក្នុងកិច្ចប្រជុំ APEC លើកទី ២៤

កិច្ចប្រជុំកំពូល​​កិច្ច​ប្រជុំ APEC លើទី ២៤ (APEC ២៤) ទើបបាន​ប្រព្រឹត្ត​នៅ​រដ្ឋធានី​ Lima នៃ​ប្រទេស​ប៉េ​រូ (ចាប់​ពីថ្ងៃទី ១៤ ដល់​ថ្ងៃទី ២០ ខែ​វិ​ច្ឆិកា ឆ្នាំ២០១៦) ក្រោម​ប្រធានបទ៖ “បង្កើន​គុណភាព​និង​អភិវឌ្ឍន៍​ធនធានមនុស្ស”។ គណៈ​ប្រតិភូ​វៀតណាម​​ដឹក​នាំ​ដោយ​លោក​ប្រធាន​រដ្ឋ ត្រឹន​ដាយ​ក្វាង ​​បាន​​រួម​ចំណែក​យ៉ាង​សកម្ម​ លេច​ធ្លោ​​ក្នុង​ភាព​ជោគ​ជ័យ​រួម។

លទ្ធផលដ៏​លេច​ធ្លោ​របស់កិច្ច​ប្រជុំ APEC លើកទី ២៤​ នៅ​ប្រទេសប៉េរូ​គឺ​ថ្នាក់ដឹក​នាំ​នៃ​បណ្តា​ខឿន​សេដ្ឋកិច្ច​​ជា​សមាជិក​​របស់ APEC បាន​បញ្ជាក់​​​សារ​​ខ្លាំង​ក្លា​និង​បន្ទាន់មួយ​អំពី​​បេ្តជ្ញា​ចិត្ត​​ជំរុញ​​សេរីភាព​ក្នុង​សកម្មភាព​​ពាណិជ្ជកម្ម​និង​វិនិយោគ បង្កើន​គុណភាព​និង​អភិវឌ្ឍន៍ធនធាន​មនុស្ស។ បណ្តា​សមាជិក​របស់ APEC ក៏​ទទួល​បាន​ការបោះ​ជំហាន​ថ្មី​​នូវ​ការ​តភ្ជាប់​ក្នុង​តំបន់។ ​លេច​ធ្លោគឺ​ការ​អនុម័តឯកសារ​ទាំងពីរ​ដែល​មាន​​អត្ថន័យ​ចំ ពោះ​ការ​កំណត់​ទិស​ដៅ​​សហប្រតិបត្តិការ​​ក្នុង​រយៈពេល​យូរ​អង្វែងរបស់ APEC។ នោះ​គឺ​ជា​​សេចក្តី​ប្រកាសស្តីពី​តំ​បន់​​“ពាណិជ្ជកម្ម​សេរីអាស៊ី ប៉ាស៊ីហ្វិក (FTAAP) ” និង ​“ដំណើរ​ការ​​លើក​កម្ពស់​លទ្ធភាព​​ប្រកួត​ប្រជែង​សេវាកម្ម។”

​ក្នុង​តួនាទីគឺ​ម្ចាស់​ផ្ទះ​ឆ្នាំ APEC ឆ្នាំ២០១៧ គណៈប្រតិភូ​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំកំពូល APEC នៅ​ប្រទេស​ប៉េរូ​ ដោយ​​ទីតាំង​ពិសេស។ នៅ​ប្រទេស​ប៉េរូ លោក​ប្រធានរ​ដ្ឋ​ ត្រឹនដាយ​ក្វាង អញ្ជើញ​ចូលរួម​ក្នុងសន្និសីទ​សំខាន់ៗ​ក្នុងកិច្ចប្រជុំកំពូល APEC កិច្ច​ប្រជុំ​កំពូល TPP កិច្ច​សន្ទនា​កំពូល​និង​សម្ព័ន្ធប៉ាស៊ីហ្វិកនិង​មាន​ការរួម​ចំណែក​យ៉ាង​សកម្មនិង​លេច​ធ្លោ​ក្នុង​ភាព​ជោគជ័យ​រួម


លោកប្រធានរដ្ឋ ត្រឹនដាយក្វាង និងប្រធានគណៈប្រតិភូនានាដែលអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ APEC លើកទី២៤
ថតរូបរួម។ រូបថត៖ ញ៉ានសាង/ ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកប្រធានរដ្ឋ ត្រឹនដាយក្វាង អញ្ជើញចួលរួមក្នុងពិធីបើកកិច្ចប្រជុំនៃសន្និសីទថ្នាក់ដឹកនាំបណ្តាខឿន
សេដ្ឋកិច្ចក្នុងក្របខ័ណ្ឌវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក។
រូបថត៖ ញ៉ានសាង/ ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកប្រធានរដ្ឋ ត្រឹនដាយក្វាង អញ្ជើញចូលរួមនិងថ្លែងសន្ទរកថាក្នុងសន្និសីទកំពូលសហគ្រាស APEC
(CEO Summit)។ រូបថត៖ ញ៉ានសាង/ ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកប្រធានរដ្ឋ ត្រឹនដាយក្វាង អញ្ជើញចូលរួមក្នុងកិច្ចសន្ទនាជាមួយក្រុមប្រឹក្សាផ្តល់យោបល់ដល់សហគ្រាស
APEC (ABAC)។
រូបថត៖ ញ៉ានសាង/ ទីភ្នាក់ងារសារព័ត៌មានវៀតណាម

គណៈប្រតិភូ​វៀតណា​ម​​បាន​អញ្ជើញ​ចូលរួម​​ក្នុង​កិច្ច​ពិភាក្សា​យោបល់​យ៉ាង​សកម្ម​ក្នុង​បណ្តា​បញ្ហា​ធំៗ នៃ​កិច្ច​ប្រជុំ APEC លើកទី ២៤ សង្កត់​ធ្ងន់​​នូវ​តម្រូវ​ការ​ជំ​រុញ​​កំណើន​​ចីរភាព គ្រប​ដណ្តប់​និង​ច្នៃប្រឌិត កែទម្រង់​រចនាសម្ព័ន្ធ អភិវឌ្ឍន៍ជំនាញ​ការ​ក្នុង​សតវត្សរ៍ទី ២១ ទិន្នផល​ពលកម្ម​និង​លទ្ធភាពនូវការ​ប្រកួត​ប្រជែង​ ជាពិសេស បណ្តា​សហគ្រាស​ធន់តូចពេក សហគ្រាសធន់តូច​និង​សហគ្រាស​ធន់មធ្យម។ នេះ​គឺជា​បញ្ហ ​សំខាន់​ណាស់សំដៅ​ពង្រឹង​គ្រឹះ​ស្ថាន​មាំមួន​សំរាប់​កំណើន​គុណភាព​ ចីរភាព។

យើង​ខ្ញុំ​​បាន​ចូល​រួម​ជា​ផ្ទាល់​ក្នុង​ដំណើរ​ការ​ស្រាវជ្រាវ​ដោយសម្រេចយុទ្ធសាស្ត្រ​អំពី​តំបន់​ពាណិជ្ជកម្ម​សេរីភាព​អាស៊ី ប៉ាស៊ីហ្វិក បើក​ឱកាស​​បើកទូលាយ​ទីផ្សារ​សំរាប់​បណ្តា​សហគ្រាស​និង​សេដ្ឋកិច្ច​វៀតណាម​នៅពេល​ដែល​ FTAAP ​ក្លាយ​ទៅ​ជា​ការពិត។

ជា​ម្ចាស់ផ្ទះ​ APEC ឆ្នាំ២០១៧ ប្រទេស​វៀតណាម​បាន​លើកឡើង​​ផ្តួច​ផ្តើម​គំនិត​នូវ​ទិសដៅ​របស់​ ​ក្រោយ​ឆ្នាំ២០២០ អនុម័ត៖ “ទំនាក់ទំនង​ដៃគូ​អាស៊ី - ប៉ាស៊ីហ្វិកដោយ​ការអភិវឌ្ឍន៍​ចីរភាព​និង​គ្របដណ្តប់​ក្នុងសតវត្សរ៍ទី ​២១”។
 
​ក្នុងឱកាស​នេះ យើង​ខ្ញុំ​​បាន​ឧទ្ទេសនាម​យ៉ាង​សកម្ម​នូវ​​ APEC ឆ្នាំ២០១៧ ដែល​វៀតណាម​​ធ្វើ​ជា​ម្ចាស់​ផ្ទះ ​បណ្តា​សមាជិក​វាយ​តំលៃ​ខ្ពស់​និង​ជួយឧបត្ថម្ភ​យ៉ាង​ខ្លាំង​ក្លយ។ ប្រធានបទ​របស់​ឆ្នាំ​​ APEC ២០១៧គឹ បង្កើត​ចលករ​ថ្មី រួម​គ្នាកសាង​អនាគត​រួម។ បណ្តា​ព្រឹត្តិការណ៍​ សកម្មភាពធំៗ​នឹង​រៀបចំ​នៅ​បណ្តា​ខេត្ត​ ទីក្រុង​ធំៗ​នៃ​ប្រទេស​វៀតណាម។ ជាពិសេស ​កិច្ចប្រជុំកំពូល លើកទី២៥នឹង​បាន​រៀបចំ​ចាប់ពីថ្ងៃទី ១០ ដល់ ថ្ងៃទី​១១​​ ខែ​វិច្ឆិកា ឆ្នាំ២០១៧ នៅទីក្រុង​ដាណាំង (Da Nang) មជ្ឈមណ្ឌល​សេដ្ឋកិច្ច​​ដ៏​សកម្ម ឈាន​មុខ​គេ​​របស់​ប្រទេសវៀតណាម។ 


លោកប្រធានរដ្ឋ ត្រឹនដាយក្វាង បានជួបសវនាការជាមួយ លោកប្រធានាធិបតីសហព័ន្ធរុស្ស៊ី Putin។
រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាមផ្សព្វផ្សាយ


លោកប្រធានរដ្ឋ ត្រឹនដាយក្វាង ជួប លោកប្រធានរដ្ឋប្រទេសចិន Xin Jinping។
រូបថត៖ ញ៉ានសាង/ ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកប្រធានរដ្ឋ ត្រឹនដាយក្វាង ជួប លោកប្រធានាធិបតីសហរដ្ឋអាមេរិក Barack Obama។
រូបថត៖ ញ៉ានសាង/ ទីភ្នាក់ងារសារព័ត៌មានវៀត


លោកប្រធានរដ្ឋ ត្រឹនដាយក្វាង ជួប លោកនាយករដ្ឋមន្ត្រីប្រទេសជប៉ុន Shinzo Abe។
រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម

ក្នុងឱកាស​ចូលរួម​កិច្ចប្រជុំកំពូល APEC លើកនេះ លោក​ប្រធាន​រដ្ឋ ត្រឹន​ដាយក្វាង​ ក៏​បាន​ជួប​ពិភាក្សា​ការងារ ជួប​សវនាការ​ជាមួយ​ថ្នាក់ដឹក​នៃ​បណ្តា​ប្រទេស​ជា​សមាជិក​របស់ APEC ក្នុង​នោះ​មាន​លោក​ប្រធានាធិបតី​​ប្រទេស​ម្ចាស់​ផ្ទះប៉េរូ លោក​ប្រធាន​រដ្ឋចិន ​លោក​ប្រធានា​ធិបតី​ប្រទេស​រុស្ស៊ី លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក​ស្រីប្រធានាធិបតី​ឈីលី ព្រះ​មហាក្សត្រនៃ​ព្រះ​រាជាណាចក្រ​ប្រ៊ុយណេ លោក​នាយករដ្ឋមន្ត្រី​​ប្រទេស​ជប៉ុន លោក​នាយករដ្ឋមន្ត្រី​ប្រទេស​អូស្ត្រាលី លោក​នាយករដ្ឋមន្ត្រី​​ប្រទេស​កាណាដា លោក​នាយករដ្ឋមន្ត្រី​ប្រទេស​សឹង្ហបុរី លោក​នាយករដ្ឋមន្ត្រី អនុប្រធានាធិបតីរងប្រទេស​ឥណ្ឌូណេស៊ី.../.

ទីភ្នាក់ងារសារព័ត៌មានវៀតណាម /កាសែតរូបភាពវៀតណាម 

បណ្តាអត្ថបទបានផ្សាយ