05/04/2017 08:57 GMT+7 Email Print Like 0

វៀតណាមរក្សានិងអភិវឌ្ឍន៍ទំនាក់ទំនងប្រពៃណី


អនុប្រធានរដ្ឋសភាវៀតណាមលោកស្រី Tong Thi Phong​ (ខាងស្ដាំ)
និងប្រធានរដ្ឋសភាបង់ក្លេដែសលោកស្រី Charin Charmin Chaudhury (រូបថត៖TTXVN)

នៅខាងក្រៅសម័យប្រជុំមហាសន្និបាតសហភាពអន្តរសភា (IPU) លើកទី ១៣៦ នៅរដ្ឋធានី Dhaka ប្រទេសបង់ក្លេដែសនោះ នាថ្ងៃទី៣ មេសា ឆ្នាំ២០១៧ អនុប្រធានរដ្ឋសភាវៀតណាមលោកស្រី Tong Thi Phong បាន​ជួប​ចរចារទ្វេភាគីជាមួយប្រធានរដ្ឋសភាប្រទេសម្ចាស់ផ្ទះលោកស្រី Sharin Sharmin Chaudhury ប្រធានរដ្ឋ​សភា​ Fiji លោក​ស្រី Jiko Luveni និងប្រធានរដ្ឋសភា Gruzia លោក Irakli Kobakhidze។ នៅជំនួបជាមួយប្រធានរដ្ឋសភាបង់ក្លេដែសលោកស្រី Sharin Sharmin Chaudhury អនុប្រធានរដ្ឋសភាលោកស្រី Tong Thi Phong សង្កត់ធ្ងន់ថា ​វៀតណាមគោរពនិងមានគោលបំណងអភិវឌ្ឍន៍ថែមទៀតទំនាក់ទំនងមិត្តភាពប្រពៃណីនិងកិច្ចសហប្រតិបតិ្តការល្អប្រសើរជាមួយបង់ក្លេដែស ព្រមទាំងស្នើឲ្យភាគីទាំងពីរបន្តបង្កើនកិច្ចសហប្រតិបតិ្តការ​​ គាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី ជាពិសេសនៅក្នុងក្របខ័ណ្ឌអ.ស.ប។ 


ទិដ្ឋភាពនៃជំនួបចរចារជាមួយប្រធានរដ្ឋសភា Fiji លោកស្រី Jiko Luveni (រូបថត៖TTXVN)

នៅក្នុងជំនួបជាមួយប្រធានរដ្ឋសភា Fiji លោកស្រី Jiko Luveni អនុប្រធានរដ្ឋសភា លោកស្រី Tong Thi Phong បានឲ្យដឹងថា នាពេលខាងមុខនេះ វៀតណាមត្រៀមខ្លួនជាស្រេចចែករំលែកបទពិសោធន៍ ជួយឧបត្ថម្ភការបណ្ដុះបណ្ដាលឬបញ្ជូនអ្នក ជំនាញការទៅកាន់ Fiji ដើម្បីបង្រៀន ណែនាំខាងបច្ចេកទេសក្នុងវិស័យ​ដែលវៀតណាមមានសមត្ថភាពដូចជាកសិកម្ម ធានាសន្តិសុខស្បៀងអាហារ កសាង ហេដ្ឋារចនាសម្ព័ន្ធ​និងសុខាភិបាលជាដើម។ 

ផ្លាស់ប្ដូរមិតជាមួយប្រធានរដ្ឋសភា Gruzia លោក Irakli Kobakhidze អនុប្រធានរដ្ឋសភាលោកស្រី Tong Thi Phong មានគោលបំណងអភិវឌ្ឍន៍ទំនាក់ទំនងសហប្រតិបតិ្តការលើគ្រប់វិស័យជាមួយ Gruzia ជាពិសេសក្នុងវិស័យសេដ្ឋកិច្ច ទេសចរណ៍ វប្បធម៌និងអប់រំ៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ