14/04/2017 09:58 GMT+7 Email Print Like 0

វៀតណាមរក្សាការនាំចេញហួសកំរិតទៅកាណាដា

នារយៈពេល ២ ខែដើមឆ្នាំ វៀតណាមរក្សាការនាំចេញហួសកំរិត​ទៅកាណាដានិងនៅតែបន្តនាំមុខគេនៅសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) អំពីទំហំនាំចេញទៅកាណាដា ។ លោក Hoang Anh Dung ទីប្រឹក្សា​ពាណិជ្ជកម្ម​នៃ​ស្ថានទូតវៀតណាមប្រចាំនៅកាណាដាបានឲ្យដឹងថា ការនាំចេញ​របស់​វៀត​ណាម​​ទៅកាណាដាក្នុងរយៈពេល ២ ខែដើមឆ្នាំ២០១៧​ មានចំនួនជាង ៥៨៦ លានដូល្លារ កើនឡើង ៦,៦ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៦ ​។ បណ្ដាមុខទំនិញ​នាំចេញ​សំខាន​របស់​វៀត​ណាម​រួមមាន គ្រឿងម៉ាស៊ីន គ្រឿងអគ្គិសនី អេឡិចត្រូនិច ស្បែកជើង ផលិតផល​តម្បាញ​កាត់ដេរជាដើម​។ ទន្ទឹមជាមួយនោះ វៀតណាមនាំ​ចូលពី​កាណា ដា​ចំនួននូវទំនិញមានតម្លៃជាង ១៣១​ លានដូល្លារ​ ៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ