13/02/2017 10:16 GMT+7 Email Print Like 0

វៀតណាមយកចិត្តទុកដាក់ជម្រុញទំនាក់ទំនងជាមួយរដ្ឋអំណាចនិងរដ្ឋសភាថ្មីរបស់អាមេរិក


ទិដ្ឋភាពនៃពិធីជួបសន្ទនាកាទូត

នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថានទូតវៀតណាមប្រចំាំនៅអាមេរិកបានរៀបចំការជួបសន្ទនាការទូតក្នុងឱកាសឆ្នាំថ្មីដោយមានការចូលរួមរបស់ទីប្រឹក្សាឧបការីជាង ៧០ នាក់មកពីការិយាល័យនិងគណៈកម្មាធិការសំខាន់ៗនៃសភាទាំងពីររបស់អាមេរិកអាណាត្តថ្មី ដែលពាក់ព័ន្ធទៅនឹងដំណើការរៀបចំគោលនយោបាយកិច្ចការ​បរទេសរបស់អាមេរិក ទំនាក់ទំនងជាមួយទ្វីបអាស៊ីនិងវៀតណាម។ ​នៅក្នុងជំនួបនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេរិក លោក Pham Quang Vinh បានថ្លែងអំណរគុណនិងវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ទីប្រឹក្សានិងឧបការីក្នុងនាមជាស្ពានតភ្ជាប់និងរួមចំណែកសំខាន់ទៅក្នុងការជម្រុញទំនាក់ទំនង​លើគ្រប់ជ្រុងជ្រោយវៀតណាម-អាមេរិក។​ លោក Pham Quang Vinh បានគូសបញ្ជាក់ថា វៀតណាមយកចិត្តទុកដាក់ជម្រុញទំនាក់ទំនងជាមួយរដ្ឋអំណាចនិងរដ្ឋសភាថ្មីរបស់អាមេរិក។ លោកឯកអគ្គរដ្ឋទូតវៀតណាមក៏បានជូនដំណឹងអំពីការដែលវៀតណាមធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទកំពូល APEC ២០១៧។

នៅក្នុងជំនួបនេះ ទីប្រឹក្សានិងឧបការីទាំងអស់បានវាយតម្លៃខ្ពស់ចំពោះកិច្ចការផ្លាស់ប្តូរថ្មីនិងតួនាទីរបស់​វៀត​ណាម​ក្នុងតំបន់ ព្រមទាំងអះអាងថា នឹងរួមចំណែកជម្រុញទំនាក់ទំនងវៀតណាម-អាមេរិកឲ្យកាន់តែអភិវឌ្ឍន៍​យ៉ាងខ្លាំងក្លាថែមទៀតលើគ្រប់វិស័យ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ