04/12/2016 19:13 GMT+7 Email Print Like 0

វៀតណាមយកចិត្តទុកដាក់ចំពោះការកសាងនិងអភិវឌ្ឍន៍សហគ្រាស


នាយករដ្ឋមន្ត្រី រដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc

នាយករដ្ឋមន្ត្រី រដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានអះអាងដូច្នេះ ក្នុងបែលថ្លែងមតិនៅក្នុងមហាសន្និបាតទូទាំងប្រទេស សម្ព័ន្ធសមាគមអង្គភាពអាជីវកម្មទ្រង់ទ្រាយតូចនិងមធ្យម លើកទី៣ ដែលបានប្រារព្ធឡើង នាថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៦ នៅទីក្រុងហាណូយ។ តាមនាយករដ្ឋមន្ត្រីថា៖រដ្ឋាភិបាល​វៀតណាមបានប្រមូលផ្តុំកសាងរដ្ឋាភិបាលតម្លាភាព ស្ថាបនា អភិវឌ្ឍន៍ បង្ក​លក្ខណះងាយស្រួលអោយអង្គភាពអាជីវកម្មអភិវឌ្ឍន៍។​ នាយករដ្ឋមន្ត្រី លោក​ Nguyen Xuan Phuc បានអះអាងថា៖

 “ ក្បាលម៉ាស៊ីនរដ្ឋប្តេជ្ញាចិត្តផ្លាស់ប្តូរថ្មីរបៀបអនុវត្ត ដោយស្មារតី សហគមន៍ និងអាជីវករ អង្គភាពអាជីវកម្ម និងប្រជាជនជាមុខសញ្ញាទទួលបានសេវាកម្មទទួលបានសមិទ្ធិផល លទ្ធផល ក្នុងបុព្វហេតុផ្លាស់ប្តូរថ្មី កំណែទម្រង់នាំមកដែរ។ ក្នុងឱកាសនេះ ខ្ញុំក៏បានស្នើអោយអង្គភាពអាជីវកម្ម អាជីវករទាំងឡាយត្រូវ​និយាយ “ អត់” ចំពោះ
អំពើអសកម្ម អនុវត្តសកម្មភាពអាជីវកម្មប្រកបដោយស្មារតីតម្លាភាព មិនចូលដៃជាមួយអំពើអសកម្ម បង្កកម្លាំងសម្ពាធ៕”

តាម VOV5-វិទ្យុសម្លេងវៀតណាម


បណ្តាអត្ថបទបានផ្សាយ