21/02/2016 09:54 GMT+7 Email Print Like 0

វៀតណាមម្ចាស់ការបង្ការប្រឆាំងនឹងជំងឺដោយវីរុស Zika


វៀតណាមមិនទាន់មានករណីណាឆ្លង វីរុស Zika ទេ

ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមលោក Vu Duc Dam បាន​សំណូមពរក្រសួង​ស្ថាប័ន​ស្មើរ​ក្រសួង ស្ថាប័ន​ក្រម​ឧិវាទរ​ដ្ឋាភិបាល គណៈកម្មា​ធិការប្រជាជនខេត្ត ក្រុងចំណុះមជ្ឈឹមឲ្យបង្កើនា​ការអនុវត្ត​វិធាន ការនានា ម្ចាស់​​ការបង្ការ និងប្រឆាំងជំងឺដោយវីរុស Zika បង្ករឡើងដែលអាច នឹងជ្រៀបចូលវៀត​ណាម។ ឧបនាយក​រដ្ឋមន្ត្រី​ Vu Duc Dam បានសំណូមពរ ក្រសួងសុខាភិបាល​ម្ចាស់ការ រួមសហការនិងណែនាំតំបន់​នានា​បង្កើន​ការ​ត្រួតពិនិត្យ​ ឃ្លាំមើល និង​ដោះស្រាយអាសន្នរោគនេះតាមសេចក្តីកំណត់ ព្រមទាំងស្រាវជ្រាវ លើក​សំណើរ​ជូន​នាយក​រដ្ឋមន្ត្រី អំពីការបំពេញបន្ថែម បញ្ជីឈ្មោះប្រភេទជំងឺឆ្លងផងដែរ។

​រហូតមកដល់ពេលនេះ ជំងឺឆ្លងដោយវីរុស Zika ត្រូវរីករាលដាលទៅកាន់​ប្រទេស​និងតំបន់​ដែនដី​លើពិភព​លោក​ចំនួន​៤៤ ដែល​ភាគ​ច្រើនគឺនៅ តំបន់​អាមេរិក​ឡាទីន។ នាបច្ចប្បន្ននៅមិនទាន់មានវ៉ាកសាំង ថ្នាំព្យាបាល សម្រាប់​ប្រភេទ​ជំងឺនេះនៅឡើយ។ វៀតណាមមិនទាន់មាន​ករណីណាឆ្លង វីរុស Zika ទេ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ