27/05/2017 10:51 GMT+7 Email Print Like 0

វៀតណាមមានភស្តុតាងប្រវត្តិសាស្ត្រនិងដើម្បីអះអាងនូវអធិបតេយ្យភាពចំពោះប្រជុំកោះ Hoang Sa និង Truong Sa


 អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang បានអះអាង​ថា វៀត​ណាម​មាន​ភស្តុតាង​ប្រវត្តិសាស្ត្រនិ​ងមូលដ្ឋាន គតិយុត្តយ៉ាង​គ្រប់​គ្រាន់​ដើម្បី​អះអាង​នូវ​អធិបតេយ្យភាព​របស់​ខ្លួន ចំពោះ​ប្រជុំ​កោះ​ទាំង​ពីរ​គឺ Hoang Sa និង Truong Sa។

នាថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០១៧ ឆ្លើយសំណួររបស់អ្នកយកព័ត៌មាន ស្ដីពី ប្រតិកម្ម​របស់វៀតណាម ចំពោះការ​ដែល​តៃវ៉ាន់ដំណើរការសមយុទ្ធប្រើ គ្រាប់កាំភ្លើងពិត​នៅតំបន់សមុទ្រ​ជុំវិញកោះ Ba Binh ចំណុះប្រជុំកោះ Truong Sa នោះ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បាន​អះអាងថា វៀតណាម​មានភស្តុតាងប្រវត្តិសាស្ត្រនិងមូលដ្ឋាន គតិយុត្តយ៉ាង​គ្រប់គ្រាន់ ​ដើម្បីអះអាងនូវ​អធិបតេយ្យភាព របស់ខ្លួន​​ចំពោះប្រជុំកោះ​ទាំងពីរ​គឺ Hoang Sa និង Truong Sa។ អ្នកនាំពាក្យ​រូបនេះ​សង្កត់​ធ្ងន់​ថា ការដែល​តៃវ៉ាន់​រៀប​ចំ​សមយុទ្ធ​ប្រើគ្រាប់​កាំភ្លើងពិតជាច្រើន លើកច្រើន​សានៅតំបន់​សមុទ្រជុំវិញកោះ Ba Binh ចំណុះប្រជុំ​កោះ Truong Sa របស់វៀតណាម នោះ គឺសកម្មភាព​រំលោភយ៉ាង​ធ្ងន់ធ្ងរទៅ​លើអធិបតេយ្យភាព​របស់​វៀត​ណាម​ ចំពោះប្រជុំកោះនេះ ហើយគំរាមកំហែងទៅលើសន្តិភាព ស្ថិរភាព សុវត្ថិភាព និងសន្តិសុខនាវាចរណ៍ ព្រមទាំង​បណ្ដាល​ឲ្យស្ថានភាព​នៅសមុទ្រ​ខាងកើត កាន់តែស្មុគស្មាញ។លោកស្រី Le Thi Thu Hang អះអាងថា វៀតណាម​ជាថ្មី ម្ដងទៀតប្រឆាំង​ជំទាស់​យ៉ាងដាច់​អលង្ការ ហើយ​សំណូមពរ​ឲ្យតៃវ៉ាន់​មិនទុក​ឲ្យសកម្មភាព​ប្រហាក់​ប្រ​ហែល​ដូច្នេះ​កើត​ឡើង​ទៀត​ឡើយ​៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាអត្ថបទបានផ្សាយ