18/07/2017 10:42 GMT+7 Email Print Like 0

វៀតណាមមានបំណងបង្កើនទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យជាមួយម៉ិកស៊ិក


 
ប្រធានរដ្ឋលោក Tran Dai Quang (ស្ដាំ) និងអតីតប្រធានាធិបតីម៉ិកស៊ិកលោក Carlos Salinas de Gortari (រូបថត៖VOV)

នារសៀលថ្ងៃទី១៧ ខែ​កក្កដា ឆ្នាំ​២០១៧ នៅរដ្ឋធានីហាណូយ អញ្ជើញទទួល​ជួប​អតីត​ប្រធានាធិបតីម៉ិក​ស៊ិក​លោក​ Carlos Salinas de Gortari ដែលកំពុងមកបំពេញទស្សនកិច្ចការងារ នៅវៀតណាមនោះ ប្រធានរដ្ឋលោក Tran Dai Quang អះអាងថា វៀតណាម មានបំណង​បន្តបង្កើន​ទំនាក់​ទំនង​សហប្រតិ​បត្តិការ​លើគ្រប់​វិស័យ ជាមួយ​​ម៉ិកស៊ិកនៅលើកំ​រិតទ្វេភាគី និងពហុភាគី។ប្រធានរដ្ឋលោក Tran Dai Quang ស្នើឲ្យភាគី​ទាំងពីរ​បន្ត​បង្កើន​​​ការផ្លាស់ប្ដូរដំណើរ​ទស្សនកិច្ចគ្រាប់ជាន់ថ្នាក់ ហើយជំរុញ​ឲ្យភាគីទាក់​ទិននានា​ដាក់​ឲ្យដំណើរ​ការ​គណៈកម្មាធិការ​ចម្រុះ ស្ដីពីកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគយ៉ាងឆាប់ៗ។
 
រីឯខ្លួនវិញ អតីតប្រធានាធិបតីម៉ិកស៊ិកលោក Carlos Salinas de Gortari ជឿជាក់ថា ទំនាក់​ទំនង​រវាង​វៀត​ណាម​និង​ម៉ិកស៊ិកនឹងកាន់តែអភិវឌ្ឍន៍ពី​មួយថ្ងៃទៅមួយថ្ងៃ ព្រមទាំងអះអាងថា​ ម៉ិកស៊ិក​ជានិច្ច​កាល​ជាមិត្ត​ភក្តិ​ជិត​ស្និទ្ធ​មួយ​រូប របស់វៀតណាមផងដែរ៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាអត្ថបទបានផ្សាយ