28/11/2015 10:07 GMT+7 Email Print Like 0

វៀតណាមមានបំណងជំរុញលើគ្រប់វិស័យនិងស៊ីជម្រៅថែមទៀតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ​ស៊ីជម្រៅជាមួយអាល្លឺម៉ង់


វៀតណាមមានបំណងជំរុញលើគ្រប់វិស័យនិងស៊ីជម្រៅថែមទៀតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រស៊ីជម្រៅជាមួយអាល្លឺម៉ង់

វៀតណាមមានបំណងជំរុញលើគ្រប់វិស័យ និងស៊ីជម្រៅថែម​ទៀត​​ទំនាក់​ទំនង​ដៃគូយុទ្ធ​សាស្ត្រ​ស៊ីជម្រៅ​ ជាមួយ​សហព័ន្ធ​អាល្លឺម៉ង់។ នេះជា​កា​រ​អះអាងរបស់ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh ខណៈឆ្លើយសម្ភាសសារព័ត៌មាន ស្ដីពីលទ្ធផលដំណើរទស្សនកិច្ចថ្នាក់​​រដ្ឋ​​ទៅ​កាន់​អាល្លឺម៉ង់​របស់​ប្រធាន​រដ្ឋ​លោក Truong Tan Sang ។ លោក Pham Binh Minh បានលើកច្បាស់ថា ដំណើរ​ទស្សនកិច្ច​ថ្នាក់​រដ្ឋ​របស់​ប្រធាន​រដ្ឋ​លោក Truong Tan Sang ទៅកាន់សហព័ន្ធអាល្លឺម៉ង់ បានបើកចេញ​ដំណាក់​កាល​សហ​ប្រតិបត្តិការ​ថ្មី លើវិស័យដែលមានឧត្តមភាពនៃប្រទេសទាំងពីរ។ ដំណើរ​ទស្សនកិច្ច​បាន​ពង្រឹង​ជំនឿ​ជាក់​នយោបាយ​រ ​វាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃភាគីទាំងពីរ បង្កើត​ការ​លោត​ផ្លោះ​ដើម្បី​ជំរុញ​ទំនាក់​ទំនង​ពាណិជ្ជកម្ម​វិនិយោគ សសរទ្រូង​ស្នូលមួយនៃទំនាក់​ទំនងដៃគូយុទ្ធសាស្ត្រ។​ ចំណុចមួយមានអត្ថន័យ​សំខាន់ នៃ​ដំណើរ​ទស្សន​កិច្ច​គឺជាបណ្ដាជំនួបសន្ទនាស្និទ្ធស្នាលនិងរំភើបចិត្ត រវាងប្រធានរដ្ឋ Truong Tan Sang ជាមួយ​មិត្ត​ភក្តិ​អាល្លឺ​ម៉ង់​ និងសហគមន៍ជនវៀតណាមនៅ​អាល្លឺម៉ង់ បង្ហាញ​នូវ​គោលការណ៍​គោល​នយោបាយ​មហា​សាមគ្គី​ជាតិ​និង​រំលឹក​​គុណ​​មិត្តភក្តិអាល្លឺម៉ង់ របស់វៀតណាម ជាអ្នកបានលៃទុកមនោសញ្ចេតនា​មិត្តភាព ​​និង​គាំទ្រ​ជួយ​ឧបត្ថម្ភ​វៀត​ណាម ក្នុងការតស៊ូដណ្ដើមឯករាជ្យជាតិមុន​នេះ​ ក៏​ដូចជាក្នុងបុព្វហេតុអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម នាបច្ចុប្បន្ន។ អាចអះអាង​ថា​ដំណើរ​​ទស្សនកិច្ចថ្នាក់រដ្ឋទៅកាន់អាល្លឺម៉ង់ របស់ប្រធានរដ្ឋ Truong Tan Sang និង​គណៈ​ប្រតិ​ភូជាន់​ខ្ពស់​រដ្ឋវៀតណាម បានបង្កើតជំហានប្រែប្រួលថ្មីនិង​នាំទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀត​ណាម-អាល្លឺ​ម៉ង់​កាន់​តែស៊ីជម្រៅនិង​ជាក់ស្ដែង៕
 

តាម VOV5 - វិទ្យុ​សម្លេង​វៀតណាម​
 

បណ្តាអត្ថបទបានផ្សាយ