08/10/2015 09:46 GMT+7 Email Print Like 0

វៀតណាមមានបំណងជំរុញទំនាក់ទំនងជាមួយអាមេនី


វៀតណាមមានបំណងជំរុញទំនាក់ទំនងជាមួយអាមេនី (VNP)
នាថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៥ នៅទីក្រុង Yerevan ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំ​នៅរុស្ស៊ីលោក​ Nguyen Thanh Son បានជូនសារតាំងចំពោះប្រធានាធិបតី​សាធារណៈ​រដ្ឋអាមេនី Serzh Sargsyan។ ថ្លែងមតិនៅពិធីបន្ទាប់ពីទទួល​សារតាំង​របស់វៀតណាមប្រធានាធិបតីអាមេនី Serzh Sargsyan បានអះអាងថា​ប្រទេសនេះជានិច្ចកាលគោរពទំនាក់ទំនងសហប្រតិបត្តិការជាមួយវៀតណាម ពិសេសគឺមានបំណងជំរុញថែមទៀតនូវសកម្មភាព​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ពាណិជ្ជកម្មវិនិយោគរវាងប្រទេសទាំងពីរ​ទន្ទឹមនឹងនោះសម្ដែងជំនឿជាក់ថា​សកម្មភាពរបស់ឯកអគ្គរដ្ឋទូត Nguyen Thanh Son នៅសាធារណៈរដ្ឋ​អាមេនី​ក្នុងអាណត្តិបេសកកម្មលើកនេះនឹងទទួលបានប្រសិទ្ធិភាពសំដៅរួមចំណែក​ជំរុញទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពទ្វេភាគី៕
តាម VOV5 - វិទ្យុសម្លេងវៀតណា
បណ្តាអត្ថបទបានផ្សាយ