28/11/2014 15:23 GMT+7 Email Print Like 0

វៀតណាមមានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយបេឡារុស


វៀតណាមមានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយបេឡារុស
(Image: VOV)

បន្តដំណើរទស្សនកិច្ចនៅបេឡារុស នាសៀលថ្ងៃទី២៦​ខែវិច្ឆិកា ឆ្នាំ ២០១៤តាមម៉ោងតំបន់ អគ្គលេខា​គណៈ​កម្មាធិការ​​​​មជ្ឈឹមបក្សកម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានជួបសន្ទនាជាមួយប្រធានាធិបតី​ប្រទេស​សាម៉ីលោក Alexander Lukashenko នៅរដ្ឋធានី Minsk។ ក្នុងជំនួបសន្ទនា លោក Nguyen Phu Trong បានអះអាង​ថា៖​​ វៀតណាមជានិច្ចកាលគោរពទំនាក់ទំនងមិត្តភាពប្រពៃណីក៏ដូចជាមានគោលបំណងជំរុញ​ទំនាក់​ទំនង​សេដ្ឋកិច្ច​ពាណិជ្ជកម្មនិងសហប្រតិបត្តិការ លើគ្រប់វិស័យរវាងប្រទេសទាំង ២ ឲ្យសមស្របនឹងទំនាក់​ទំនង​នយោបាយ​​ល្អប្រសើ និងសក្តានុភាពនៃភាគីនិមួយៗ ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំង ២។ ថ្នាក់​ដឹក​នាំទាំង ២ រូប បានឯកភាពថា៖ នាពេលខាងមុខ ភាគីទាំង ២ នឹងបង្កើនទំនាក់ទំនងរវាងថ្នាក់ដឹកនាំជាន់​ខ្ពស់​សំ​ដៅ​យល់ដឹងគ្នាបន្ថែមទៀត ពង្រឹងនិង ពង្រីកទំនុកទុកចិត្តខាងនយោបាយរវាងប្រទេសទាំង ២ ឲ្យបានខ្លាំងក្លា​ថែម​ទៀត​។

ក្នុងឋានៈជាសមាជិកមួយនៃសម្ព័ន្ធភាពគយ បេឡារុសបានសន្យាជំរុញការបញ្ចប់​ដំណើរការចរចារនិងឆ្ពោះទៅកា​រ​ចុះ​ហត្ថលេខា​លើកិច្ចព្រមព្រៀងងសេរី (FTA) រវាង វៀតណាមនិងសម្ព័ន្ធភាពគយយ៉ាងឆាប់ៗ។ ទន្ទឹមនឹងនោះ បេឡា​រុសនឹងបង្កលក្ខណៈ ងាយស្រួលសំរាប់ទំនិញវៀតណាមចូលក្នុងទីផ្សារបេឡារុស ជាពិសេសគឺមុខទំនិញ​កសិផល​​ ជលផល រុក្ខផលជាដើម។ ថ្នាក់ដឹកនាំទាំង ២ រូបបានសង្កត់ធ្ងន់ទៅលើសារៈ សំខាន់​នៃ​កិច្ច​សហ​ប្រតិបត្តិការ​លើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្មនិងវិនិយោគ ហើយចាត់ទុកថា៖ នេះគឺជាគ្រឹះរឹងមាំក្នុងទំនាក់ទំនងទ្វេភាគី ក្នុងពេលដែលវៀតណាមទួលបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសម្ព័ន្ធភាពគយ។ បណ្ដាអង្គភាពអាជីវកម្ម នៃប្រទេសទាំង ២ នឹងត្រូវបានបង្កលក្ខណៈងាយស្រួលសំដៅស្វែងរកនិងពន្លឿន ឱកាសសហប្រតិបត្តិការ ជា​ពិ​សេស​លើវិស័យសារព័ត៌មាននិងទូរគមនាគមន៍។ ប្រធានាធិបតីបេឡេរុស លោក Alexander Lukashenko បាន​សន្យា​បន្ត​ជំរុញកិច្ចសហ ប្រតិបត្តិការជាមួយវៀតណាមលើវិស័យអប់រំ -បណ្ដុះបណ្ដាល វប្បធម៌ កីឡា និងទេសចរណ៍ ការ​ប្រយុទ្ធ​​ប្រឆាំងនឹងបទល្មើសឆ្លងព្រំដែននិងភេវរកម្មឲ្យបានខ្លាំងក្លាថែមទៀត។ ក្នុងជំនួបសន្ទនា អគ្គលេខា Nguyen Phu Trong បានស្នើរឲ្យបេឡារុស បន្តជួយឧបត្ថម្ភបង្កលក្ខណៈងាយស្រួលសំរាប់សហគមន៍ជន​វៀតណាមនៅ​បេឡេ​រុស​​ រស់នៅធ្វើការនិងរៀនសូត្រនៅប្រទេសសាម៉ី លឹកទឹកចិត្តជនវៀតណាមវិនិយោគចូល ក្នុងខឿនសេដ្ឋកិច្ច​បេឡារុស​ដើម្បីកសាងសហគមន៍ជនវៀតណាមនៅបេឡារុសរឹងមាំ និងសមាហរណកលម្មមួយនៅទីនេះ។

ស្តីអំពីស្ថានភាពនៅសមុទ្រខាងកើត ថ្នាក់ដឹកនាំទាំង ២ រូបបានសម្តែងការព្រួយបារម្ភ ជាខ្លាំងចំពោះបំរ៉ែបំរួលដ៏​ស្មុគស្មាញ​នៅទីនេះ​ ហើយមានគោលបំណងថា៖ ភាគី ទាក់ទិននានាដោះស្រាយជំលោះដោយសន្តិវិធី​ដោយ​ឈរ​លើ​ការប្រតិបត្តិតាមច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញានៃ អ.ស.ប. ស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ សេចក្តីថ្លែង ការណ៍​​​ស្តីពីការប្រតិបត្តិនៃភាគីនានានៅសមុទ្រខាងកើត (DOC) ឆ្ពោះទៅការកសាង ក្រមប្រតិបត្តិសំរាប់​ភាគី​នានា​នៅ​សមុទ្រខាងកើត (COC) យ៉ាងឆាប់ៗ សំដៅធានា សន្តិភាពនិងសុវត្ថិភាពសេរីភាព​ខាង​នាវាចរណ៍​អាកាសចរណ៍​នៅ​សមុទ្រខាងកើត។

ថ្លែងមតិនៅសន្និសីទកាសែតបន្ទាប់ពីការសន្ទនា ប្រធនាធាធិបតី Lukashenko បានលើកច្បាស់ថា ៖“នាអនាគត យើង​នឹងបន្តបង្កើនការទាក់ទាញការវិនិយោគ បង្កើតអង្គភាពអាជីវកម្ម សាជីកម្មរវាងប្រទេសទាំង ២ ក៏ដូចជាបង្កើន​គំរោងការណ៍​កសាង​និងអភិវឌ្ឍន៍ មូលដ្ឋានហេដ្ឋរចនាសម្ព័ន្ធ។ នាពេលខាងមុខ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាង វៀត​ណាមនិងបណ្ដាប្រទេសក្នុងសម្ព័ន្ធភាពគយនឹងត្រូវបានចុះហត្ថលេខា។ បេឡារុស និងវៀតណាម​រក្សា​ការ​ជួប​ប្រាស្រ័យ​ខាងនយោបាយគ្រប់ជាន់ថ្នាក់ ជាពិសេសនៅថ្នាក់​ជាន់ខ្ពស់។ដោយហេតុនេះខ្ញុំសប្បាយរីករាយ​ណាស់​នៅ​ពេល​ទទួលបានសេចក្តីអញ្ជើញរបស់អគ្គលេខា Nguyen Phu Trong ទៅបំពេញដំណើរទស្សនកិច្ចលើកទី ២នៅ​វៀត​ណាម​។"​

រីឯខ្លួនវិញ អគ្គលេខា Nguyen Phu Trong បានចាត់ទុកថា៖ វៀតណាមនិងបេឡារុស មានផលប្រយោជន៍​និង​សក្តានុភាព​ជាច្រើនដើម្បីបើកទូលាយកិច្ចសហប្រតិបត្តិការ ជាពិសេសលើវិស័យសេដ្ឋកិច្ច​“យើងខ្ញុំ ឯកភាព​អំពី​ការ​បង្ក​លក្ខណៈងាយស្រួលសំរាប់អង្គភាពអាជីវកម្មវិនិយោគិននៃប្រទេសទាំង ២ ក្នុងការរៀបចំ​សកម្មភាព​ពន្លឿន​ពាណិជ្ជកម្ម​សំដៅជំរុញកំណើន ពាណិជ្ជកម្មនិងវិនិយោគទ្វេភាគី។ ដោយលទ្ធផលនៃការសន្ទនាដែលភាគីទាំង ២
ទទួលបាន ខ្ញុំជឿជាក់​ថា៖ ដំណើរទស្សនកិច្ចលើកនេះនឹងគូសសម្គាល់របត់អភិវឌ្ឍន៍ ដ៏សែនសំខាន់ក្នុងការ​ពង្រឹង​និង​ពង្រីកទំនាក់ទំនងមិត្តភាពប្រពៃណីនិងសហប្រតិបត្តិ ការលើគ្រប់វិស័យរវាងវៀតណាមនិងបេឡារុស។ ក្នុង​ឱកាស​​​នេះ តាងនាមបក្សនិងរដ្ឋ វៀតណាម ខ្ញុំសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំនិងប្រជាជន
ឡារុសដែលបានលៃទុកឲ្យប្រជាជនវៀតណាមការជួយឧបត្ថម្ភដ៏ថ្លៃថ្លាក្នុងការតស៊ូ រំដោះប្រជាជាតិនិង​ឯកភាព​ប្រទេស​ជាតិនាអតីតកាល ក៏ដូចជា កិច្ចការពារនិងកសាង ប្រទេសជាតិនាបច្ចុប្បន្ន។ ខ្ញុំអះអាងថា៖ បក្ស​និង​រដ្ឋវៀតណាមចាត់ទុកការអភិវឌ្ឍន៍ ទំនាក់ទំនងមិត្តភាព​ប្រពៃណី​និង​សហប្រតិបត្តិការ​លើគ្រប់​វិស័យ​ជាមួយ​បេឡារុស​គឺ ជាអាទិភាពមុនក៏ដូចជាក្រោយយូរអង្វែងក្នុងកិច្ចការបរទេសរបស់វៀតណាម។”

នាថ្ងៃដ៏ដែល អគ្គលេខា  Nguyen Phu Trong បានជួបប្រាស្រ័យជាមួយសហគមន៍ជន វៀតណាមនៅបេឡារុស​និង​កម្មាភិបាល​​​បុគ្គលិកនៃស្ថានទូតវៀតណាមប្រចាំននៅទីនេះ ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ