23/11/2015 07:19 GMT+7 Email Print Like 0

វៀតណាមព្រឹត្តិការណ៍សំខាន់ៗក្នុងកិច្ចប្រជុំកំពូល APEC លើកទី២៣

ភាពជោគជ័យ​នាសប្តាហ៍សំរាប់វេទិកាជាន់ខ្ពស់ ស្តីពីសហប្រតិបត្តិការសេដ្ឋកិច្ចទ្វីប​អាស៊ី-ប៉ាស៊ី​ហ្វីក លើកទី​​២៣​ (APEC 23) ដែលបាន​​ប្រព្រឹត្តិទៅនៅ​ប្រទេស​ហ្វីលីពីន (ចាប់ពីថ្ងៃទី១៣ ដល់​ថ្ងៃ​ទី១៩​​ ខែវិច្ឆិកា ​ឆ្នាំ២០១៥) គូស​​បញ្ជាក់​ថា​សហប្រតិបត្តិ​ការ APEC បោះ​ជំហាន​​ទៅ​កាន់​​ដំណាក់​កាល​​ថ្មី​ ​“ដើម្បីការ​អភិវឌ្ឍន៍រឹង​​មាំ”។ លោក​​ប្រធាន​​​រដ្ឋ ទ្រឿងតឹនសាង ចូលរួម​យ៉ាង​សកម្ម​​និង​​រួម​ចំណែក​​​​យ៉ាង​ជាក់​ស្តែង ក្នុងភាពជោគ​​ជ័យ​រួមរបស់​វេទិកា​ជាន់​​ខ្ពស់​​ឆ្នាំ​នេះ​។

ក្នុងកិច្ចប្រជុំកំពូល APEC លើកទី២៣ លោកប្រធានរដ្ឋ ទ្រឿងតឹនសាង ជាភ្ញៀវអញ្ជើញពិសេស​និង​ជា​វាគ្មិន​ដ៏​សំខាន់ ក្នុងកិច្ច​ពិកាក្សាសំខាន់ៗ​ជាច្រើន ជាពិសេសគឺសន្និសីទកំពូល​សហគ្រាស APEC និង​កិច្ច​ប្រជុំ​ពិភាក្សា​លើក​ទី១ស្តីពី “ជម្រុញ​កំណើនទូទៅតាម​រយៈចងសម្ព័ន្ធសេដ្ឋកិច្ច”។

ថ្នាក់ដឹកនាំវៀតណាម អះអាងបន្តការផ្លាស់ប្តូរថ្មី កែប្រែស៊ីជម្រៅ ពង្រាយ​គោលដៅ​អភិវឌ្ឍន៍​រឹងមាំ​របស់​អង្គការ​សហ​ប្រជាជាតិ(SDG) ទន្ទឹម​នោះ បានផ្តល់យោបល់យ៉ាង​ជាក់ស្តែង រួមចំណែករក្សាបរិស្ថានសន្តិភាព ស្ថេរភាព ក្នុង​តំបន់​ដើម្បីអភិវឌ្ឍន៍ បានសមាជិកទាំងអស់វាយ​តម្លៃខ្ពស់ និងបានសង្កត់​ធ្ងន់ APEC ត្រូវ​ការ​អាទិភាព​អភិវឌ្ឍន៍​រឹង​មាំ កាត់បន្ថយភាព​ក្រីក្រ កាត់បន្ថយគម្លាត សន្តិសុខ​អាហារ គ្រប់គ្រងទឹក អភិវឌ្ឍន៍​កសិកម្ម ទប់​ទល់​គ្រោះ​ធម្ម​ជាតិ​។


លោកប្រធានរដ្ឋ ទ្រឿងតឹនសាង និងថ្នាក់ដឹកនាំនៃបណ្តាខឿនសេដ្ឋកិច្ច APEC ថតរូបរួមគ្នា ក្នុងពិធីបើកកិច្ចប្រជុំកំពូល APEC លើកទី​២៣។
រូបថត៖ ង្វៀនខាង-ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកប្រធានរដ្ឋ និងថ្នាក់ដឹកនាំនៃបណ្តាខឿនសេដ្ឋកិច្ច APEC ចូលរួមសម័យប្រជុំពេញអង្គលើកទី១ ក្រោមប្រធានបទ៖
“កំណើន​ទូទៅតាមរយៈចងសម្ព័ន្ធសេដ្ឋកិច្ច”។រូបថត៖ ង្វៀនខាង-ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកប្រធានរដ្ឋ ទ្រឿងតឹនសាង ជាថ្នាក់ដឹកនាំជាន់ខ្ពស់តែមួយគត់ បាន​អញ្ជើញ​ចូល​រួមនិង​ថ្លែង​សុន្ទាកថា​ក្នុង​នាទី​ជា​ភ្ញៀវ
​កិត្តិយស​​ពិសេស​ ក្នុងសម័យប្រជុំលើកទី៦ របស់សន្និសីទកំពូលសហគ្រាស APEC។ រូបថត៖ ង្វៀនខាង-ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកប្រធានរដ្ឋ ចូលរួមពិភាក្សារវាងថ្នាក់ដឹកនាំនៃបណ្តាខឿនសេដ្ឋកិច្ច APEC និងសមាជិកក្រុមប្រឹក្សាពាណិជ្ជកម្ម APEC (ABAC)។ 
រូបថត៖ THX /ទីភ្នាក់ងារសារព័ត៌មានវៀតណាម

ជំនួបក្រៅ​ផ្លូវការនៃសន្និសីទ APEC លោកប្រធានរដ្ឋ ទ្រឿងតឹនសាង បានទទួលជំនួប​ជាមួយថ្នាក់ដឹកនាំ APEC ជា​ច្រើន ដើម្បីពិភាក្សាស៊ីជម្រៅ​នូវវិធាន​ការជម្រុញទំនាក់ទំនងទ្វេភាគី ក្នុងនោះ​មានម្ចាស់ផ្ទះហ្វីលីពីន រុស្ស៊ី អូស្ត្រាលី សហរដ្ឋអាមេរិក កាណាដា កូរ៉េខាងត្បូង ម៉ាឡេស៊ី ប៊្រុយ​ណេ ឈីលី និងប៉េរូ។ល។

ជា​ពិសេស ក្នុងឱកាសនេះ លោកប្រធានរដ្ឋ ទ្រឿងតឹនសាង និងប្រធានាធិបតី ម្ចាស់ផ្ទះហ្វីលីពីន Benigno Aquino III ធ្វើ​សាក្សី​ក្នុង​ពិធី​ចុះហត្ថលេខា ប្រកាស​ជាទូទៅស្តីពីការបង្កើតដៃ​គូ​យុទ្ធសាស្រ្តវៀត​ណាម-ហ្វីលីពីន បង្កើន​កម្រិត​ទំនាក់ទំនង​សហប្រតិបត្តិការ និងការជំនឿទុកចិត្តលើ​នយោបាយ​រវាងប្រទេសទាំងពីរ។

នៅប្រទេស​ហ្វីលីពីន លោកប្រធានរដ្ឋ ទ្រឿងតឹនសាង ក៏ផ្តល់ពេលវេលាយ៉ាង​ច្រើន ជំនួប​ជាមួយ​សម្ព័ន្ធ​សេដ្ឋកិច្ច​លំដាប់​ថ្នាក់​តំបន់​និង​ពិភពលោក ផ្សាយសារ​ដ៏សំខាន់​ស្តីពីវៀត​ណាម​បន្តការផ្លាស់ប្តូរ​ថ្មីមួយ សមាហរណកម្ម​អន្តរជាតិ​ស៊ីជម្រៅ ចំពោះការ​ទើប​បញ្ចប់​កិច្ចចរចា FTA នានា ជាពិសេសគឺ TPP ដោយ​មានការ​ចូលរួម​របស់​១២ប្រទេស​ក្នុងចំណោម​២១​ប្រទេស ខឿន​សេដ្ឋកិច្ច​ដែលជាសមាជិក​ APEC។


លោកប្រធានរដ្ឋ ទ្រឿងតឹនសាងនិងលោកប្រធានាធិបតី Benigno Aquino III អញ្ជើញ​ធ្វើសាក្សីក្នុង​ពិធីចុះ​ហត្ថលេខា​លើកិច្ច​ព្រម​ព្រៀង​​​​
បង្កើតទំនាក់ទំនងយុទ្ធសាស្រ្តរវាងវៀតណាមនិងហ្វីលីពីន។ រូបថត៖ ង្វៀនខាង-ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកប្រធានរដ្ឋ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលរបស់ថ្នាក់ដឹកនាំនៃកិច្ចព្រមព្រៀងដៃគូអន្តរប៉ាស៊ីហ្វីក (TPP)។
រូបថត៖ ង្វៀនខាង-ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកប្រធានរដ្ឋ ទទួលជួបលោកនាយករដ្ឋមន្រ្តី រុស្ស៊ី Dmitry Anatolyevich Medvedev ក្រៅផ្លូវការនៃសន្និសីទកំពូល APEC លើកទី២៣។
រូបថត៖ ង្វៀនខាង-ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកប្រធានរដ្ឋ ទ្រឿងតឹនសាង ចាប់ដៃលោកប្រធានាធិបតីអាមេរិក Barack Obama ក្នុងពិធីបើកកិច្ចប្រជុំកំពូល APEC លើកទី២៣។
រូបថត៖ ង្វៀនខាង-ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកប្រធានរដ្ឋ ទ្រឿងតឹនសាង ទទួលជួបបណ្តាសម្ព័ន្ធក្រុមហ៊ុនអាមេរិក នៅក្រៅផ្លូវការនៃសន្និសីទ APEC។
រូបថត៖ ង្វៀនខាង-ទីភ្នាក់ងារសារព័ត៌មានវៀតណាម

អាចនិយាយថាការ​ជោគជ័យរបស់សន្និសីទកំពូល APEC ឆ្នាំនេះ មានអត្ថន័យ​​ដ៏សំខាន់​បើក​ចេញ​​ឱកាស​​​ថ្មីជា​ច្រើន​​​ឲ្យ​កំណើន​​ និងអភិវឌ្ឍន៍នៅទ្វីប​អាស៊ី-ប៉ាស៊ីហ្វីក ទន្ទឹមនឹង​នោះ បង្កើតមូលដ្ឋាន​​ល្អប្រសើរ​​ឲ្យវៀត​​ណាម រួម​ចំណែក​​​ឲ្យមាន​​ប្រសិទ្ធភាព​​ក្នុងដំណើរការ​​អភិវឌ្ឍន៍​របស់ APEC ដោយមានតួនាទីជាម្ចាស់​​ផ្ទះរបស់​​ឆ្នាំ APEC​២០១៧​៕ 
 

ទីភា្នក់ងារសារព័ត៌មានវៀតណាម/កាសែតរូបភាពវៀតណាម

បណ្តាអត្ថបទបានផ្សាយ