15/11/2014 19:38 GMT+7 Email Print Like 0

វៀតណាមផ្តោតសំខាន់លើការអភិវឌ្ឍន៍ទំនាក់ទំនងជាមួយ កាណាដា។

វៀតណាមផ្តោតសំខាន់លើការអភិវឌ្ឍន៍ទំនាក់ទំនងជាមួយកាណាដានិងសហគមន៍Francophoni​។ ​នេះ​គឺ​ជាការអះអាងរបស់ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Pham Binh Minh រដ្ឋមន្រ្តីការបរទេសក្នុងពិធីទទួលជួបសន្ទនាជាមួយ លោកស្រី Michaelle Jean អតីត​អគ្គ​ទេស​សា​ភិបាលកាណាដា ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាមនារសៀលថ្ងៃទី១៤ខែវិច្ឆិកា ឆ្នាំ២០១៤។ លោកបន្ថែមទៀតថា៖វៀតណាមមានបំណង​រួមជាមួយ​កា​ណា​ដា​ពង្រីក​ទំ​នាក់ទំនងនិងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំង២ឲ្យខ្លាំង​ក្លាថែមទៀត។ លោក Pham Binh Minh បានសង្កត់ធ្ងន់ថា៖គោលនយោបាយមុនក៏​ដូចជា​ក្រោយរបស់​វៀតណាម​គឺចូល​រួម​សហគមន៍Francophoniយ៉ាងសកម្មនិងមានការ​ទទួលខុសត្រូវ។ វៀតណាមត្រៀមជាស្រេច​ជា​ស្ពាន​ ​ដែលតភ្ជាប់រវាងសហគមន៍Francophoniជាមួយអាស៊ានទៀតផង។

រីឯខ្លួនឯងវិញ លោកស្រី Michaelle Jean អះអាងថា៖វៀតណាមជាដៃគូសំខាន់របស់​កាណាដា​នៅ​ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ លោកស្រីក៍បានវាយ​តំលៃ​ខ្ពស់​ចំពោះ​តួនាទី​របស់​វៀត​ណាម​នៅ​ក្នុងអង្គការអន្តរជាតិនិងនៅក្នុងតំបន់ផងដែរ។ លោកស្រី Michaelle Jean អបអរសារទរ​ការ​រួមវិភាគទាន​របស់វៀតណាមចំពោះការអភិវឌ្ឍន៍នៃសហគមន៍Francophoni៕

តាម VOV5 - វិទ្យុសម្លេង​វៀត​ណាម

បណ្តាអត្ថបទបានផ្សាយ