02/08/2017 10:29 GMT+7 Email Print Like 0

វៀតណាមប្រឆាំងជំទាស់ការកសាងនិងដាក់ឲ្យដំណើរការរោងបញ្ចាំងភាព យន្តនៅកោះ Phu Lam ចំណុះប្រជុំកោះ Hoang Sa


វៀតណាមប្រឆាំងជំទាស់ការកសាងនិងដាក់ឲ្យដំណើរការរោងបញ្ចាំងភាព យន្តនៅកោះ Phu Lam
ចំណុះប្រជុំកោះ Hoang Sa

នាថ្ងៃទី ១ ខែសីហា ឆ្នាំ២០១៧ ឆ្លើយសំណួររបស់អ្នកយកព័ត៌មានស្តីអំពី ប្រតិកម្មរបស់វៀតណាមចំពោះការក​សាង​និងដាក់ឲ្យដំណើរការរោងបញ្ចាំងភាព យន្តលើកោះ Phu Lam ចំណុះប្រជុំកោះ Hoang Sa របស់វៀតណាម អ្នក​នាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានលើកច្បាស់ថា៖ វៀតណាមមានភ័ស្តុតាងខាងគតិយុត្តិនិងប្រវត្តិសាស្ត្រដើម្បីអះអាងនូវអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa និង Truong Sa។ សកម្មភាពពោលខាងលើរបស់ចិនបានរំលោភទៅលើអធិបតេយ្យភាពរបស់វៀតណាមចំ​ពោះ​ប្រជុំកោះ Hoang Sa រំលោភលើច្បាប់អន្តរជាតិនិងមិនអាច ផ្លាស់ប្តូរអធិបតេយ្យភាពនិងបូរណភាពដែនដីរបស់វៀតណាមចំពោះប្រជុំកោះ នេះបានឡើយ។ វៀតណាមប្រឆាំងជំទាស់ ហើយស្នើឲ្យចិនមិនធ្វើឲ្យប្រព្រឹត្ត ទង្វើស្រដៀងគ្នា ដូច្នេះជាថ្មីម្តងទៀត៕ 

តាម VOV5- វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ