04/08/2017 10:03 GMT+7 Email Print Like 0

វៀតណាមបន្តរួមវិភាគទានយ៉ាងសកម្មក្នុងអាស៊ាន


វៀតណាមបន្តរួមវិភាគទានយ៉ាងសកម្មក្នុងអាស៊ាន

ដោយមានតួនាទីជាសមាជិកអាស៊ានក្នុងរយៈពេល ២២ ឆ្នាំកន្លងទៅ វៀតណាមនឹងបន្តរួមវិភាគទានយ៉ាងសកម្ម និងមានការទទួលខុសត្រូវ ដើម្បីអាស៊ានបោះជំហានដ៏ធំធេងថែមទៀតនាពេលអនាគត។ ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham Binh Minh បានសង្កត់ធ្ងន់ដូច្នេះនៅក្នុងជំនួបធ្វើការជាមួយមជ្ឈដ្ឋានសារព័ត៌មាន ក្នុងឱកាសរំលឹកខួបអនុស្សវរីយ៍លើកទី ៥០ នៃទិវាបង្កើតអាស៊ាន (៨ សីហា ១៩៦៧ - ៨ សីហា ២០១៧)។

លោក Pham Binh Minh បានអះអាងថាវៀតណាមចូលរួមអាស៊ាន បាន ២២ ឆ្នាំហើយ ដែលជាពាក់កណ្ដាលនៃ​រយៈ​ពេល ៥០ ឆ្នាំបង្កើតអាស៊ាន។ ចាប់ពីពេលចូលរួមមក វៀតណាមបានរួមវិភាគទានយ៉ាងសកម្ម៖
“ទី​មួយ វៀតណាមមានតួនាទីបើកទូលាយអាស៊ាន គឺចាប់ពីមាជិកអាស៊ានចំនួន ៦ ឡើងដល់ ១០ ប្រទេស។ ទី​ពី​ យើងខ្ញុំបានរួមវិភាគទានយ៉ាងសកម្មក្នុងការកសាងសហគមអាស៊ាន ហើយអាស៊ានបានក្លាយទៅជា​សហគមន៍​កាលពីឆ្នាំ ២០១៥ តាមរយៈការផ្ដើមគំនិតដូចជាកម្មវិធីធ្វើសកម្មភាពហាណូយ។ យើងខ្ញុំបានកសាង និងអនុវត្តលើគោលដៅ ដើម្បីបង្កើតសហគមន៍។ ដោយមានតួនាទីសម្របសម្រួលយន្តការជាមួយបណ្ដាប្រទេសនៅខាងក្រៅដូចជា ចិន ឥណ្ឌា យើងបានរួមវិភាគទានក្នុងការតភ្ជាប់ បើកទូលាយទំនាក់ទំនង ធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងរវាងអាស៊ានជាមួយដៃគូទាំងឡាយ”៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម
បណ្តាអត្ថបទបានផ្សាយ