08/02/2016 08:31 GMT+7 Email Print Like 0

វៀតណាមបន្តពង្រីកចលនារៀនសូត្រអស់មួយជីវិត

ឆ្នាំ២០១៦ សមាគមន៍ជម្រុញការសិក្សារៀន​សូត្រវៀត​ណាម នឹង អនុវត្ត​ជាទូទៅរូប​សណ្ឋាន​សិក្សារៀន​សូត្រ​តាម​សេចក្តី​សម្រេច​ចិត្ត​លេខ ២៨១​របស់រដ្ឋាភិបាល ស្តីអំពី “ជម្រុញចលនាសិក្សារៀន​សូត្រអស់​មួយ​ជីវិត ក្នុង​គ្រួសារ​ត្រកូល សហគមន៍ដល់ឆ្នាំ២០២០” នៅឃុំ/សង្កាត់/​ស្រុកទូទាំង ប្រទេស​ចំនួន១១ លើឃុំ/សង្កាត់/ស្រុកចំនួន​១៣១។ លោក Pham Tan Dong អគ្គលេខាធិការមជ្ឈឹមស​មាគម​ជម្រុញ​ការសិក្សា​រៀន​សូត្រ​វៀត​ណាម​បាន​ឲ្យដឹង​ថា៖

​“ភារកិច្ចមួយក្នុងចំណោមភារកិច្ចស្នូលរបស់សមាគមក្នុងឆ្នាំ២០១៦ គឺ ត្រូវបញ្ជាណែនាំ​អនុវត្ត​សេចក្តី​សម្រេច​ចិត្តលើក​ទី២៨​១​ របស់​នាយករដ្ឋមន្ត្រី ស្តីពី​ការអនុវត្តជាទូទៅ រូបសណ្ឋានគ្រួសា​ររៀន​សូត្រ ត្រកូល​រៀន​សូត្រ និង​សហគមន៍​រៀនសូត្រ។ សមាគមនឹងរួមសហការជាមួយក្រសួង​អប់រំនិង បណ្តុះបណ្តាលអនុវត្ត​សារាចរណ៍​លេខ​៤៤ ដោយ​រៀបចំផែន​ការក​សាង សហគមន៍សិក្សារៀនសូត្រ​ថ្នាក់​ឃុំសម្រាប់​ឆ្នាំ២០១៦រួម​ទាំង​ការហ្វឹក​ហាត់ និង​រៀបចំសន្និ​សីទ​បូកសរុប​ទៀត​ផង”៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

 

បណ្តាអត្ថបទបានផ្សាយ