05/02/2017 10:23 GMT+7 Email Print Like 0

វៀតណាមបន្តកែលំអរបរិយាកាសវិនិយោគធ្វើអាជីវកម្ម


វៀតណាមបន្តកែលំអរបរិយាកាសវិនិយោគធ្វើអាជីវកម្ម (រូបថតៈ TTXVN)

យោងតាមការៀបចំចំណាត់ថ្នាក់របស់ធនាគារពិភពលោក ឆ្នាំ ២០១៦ ស្តីពីបរិយាកាសធ្វើអាជីវកម្មនោះ វៀតណាមឈរលំដាប់ថ្នាក់ទី៨២ក្នុងចំណោម ១៩០ ប្រទេសអំពីសន្ទស្សន៍បរិយាកាសធ្វើអាជីវកម្ម។ លទ្ធផលនេះបានបញ្ជាក់នូវការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ក្រសួងនិងស្ថាប័ននានាអំពីការកែលំអរបរិយា​កាសធ្វើអាជីវកម្មដែលនាំមកនូវលទ្ធផលគួរឲ្យកត់សម្គាល់។ រដ្ឋមន្ត្រី ប្រធានខុទ្ទកាល័យរដ្ឋាភិបាល លោក Mai Tien Dung ឲ្យដឹងថា រដ្ឋាភិបាលបាននិងកំពុងកែលំអបរិយាកាសធ្វើអាជីវកម្ម លើកកំពស់សមត្ថភាពប្រគួតប្រជែង​ជាតិដោយមានដំណោះស្រាយជាក់ស្តែងនិងព្រមៗគ្នា។ ទន្ទឹមជាមួយគ្នានោះ ការរៀបចំអនុវត្តសំដៅនាំ​គោល​នយោបាយ ច្បាប់ឈានចូលក្នុងជីវភាពរស់នៅក៏ត្រូវបានរដ្ឋាភិបាល នាយករដ្ឋមន្ត្រីនិងក្រសួងស្ថាបនា​នាផ្តោតការយកចិត្តទុកដាក់ជាពិសេស។        ក៏តាមលោក Mai Tien Dung ថា ក្នុងឆ្នាំ២០១៧ រដ្ឋាភិបាលនឹងបន្តពង្រឹងរបៀបរបបដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់អង្គភាពអាជីវកម្មនិងប្រជាជនផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ