05/06/2015 09:40 GMT+7 Email Print Like 0

វៀតណាមបញ្ជូននាវាស្វែងរកជួយសង្គ្រោះទៅប្រជុំកោះ Hoang Sa ជាសកម្មភាពធម្មតាស្របច្បាប់


អ្នកនាំពាក្យរងក្រសួងការបរទេសវៀតណាមអះអាងវៀតណាមបញ្ជូននាវាស្វែងរកជួយសង្គ្រោះទៅប្រជុំកោះ Hoang Sa ជាសកម្មភាពធម្មតាស្របច្បាប់ (VOV)
ក្នុងសន្និសីទកាសែតសាមញ្ញនៃក្រសួងការបរទេសវៀតណាមនាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៥ នៅក្រុងហា​ណូយ​ ឆ្លើយសំនួររបស់អ្នកយកព័ត៌មានស្ដីពីទស្សនៈរបស់វៀតណាមចំពោះការដែលនាវាជួយសង្គ្រោះរបស់​វៀត​ណាមជួយឧបត្ថម្ភអ្នកនេសាទជួបគ្រោះថ្នាក់ពេលឆ្លងកាត់កោះ Tri Ton នៅប្រជុំកោះ Hoang Sa ត្រូវនា​វា​កងទ័ពជើងទឹកចិនរារាំង អ្នកនាំពាក្យរងក្រសួងការបរទេសវៀតណាមលោកស្រី Pham Thu Hang បានឲ្យដឹងថា៖

“នាបច្ចុប្បន្នក្រសួងការបរទេសវៀតណាមកំពុងពិនិត្យទៅលើព័ត៌មាននេះ។ វៀតណាមជាថ្មីម្ដងទៀតអះអាងនូវអធិបតេយ្យភាពមិនអាចប្រកែកបានចំពោះប្រជុំកោះ Hoang Sa។ ការដែលវៀតណាមបញ្ជូននាវាស្វែង​រក​ជួយសង្គ្រោះទៅប្រជុំកោះ Hoang Sa ជាសកម្មភាពធម្មតាស្របច្បាប់សមស្របនឹងច្បាប់វៀតណាម សមស្របនឹងច្បាប់អន្តរជាតិ ពិសេសគឺអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២។”

ស្ដីពីដំណើរទស្សនកិច្ចនៅវៀតណាមរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកលោក Ashton Carter នាពេលកន្លងទៅ លោកស្រី Pham Thu Hang បានឲ្យដឹងថាដំណើរទស្សនកិច្ចលើកនេះបានបើកចេញខ្លឹមសារសហប្រតិបត្តិការសំខាន់សំដៅនាំទំនាក់ទំនងការពារជាតិរវាងវៀតណាមនិងអាមេរិកឡើងកំពស់ថ្មីកាន់តែជាក់
ស្ដែង​ប្រសិទ្ធភាពជាងពីមួយថ្ងៃទៅមួយថ្ងៃ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាអត្ថបទបានផ្សាយ