02/12/2014 15:28 GMT+7 Email Print Like 0

វៀតណាមបង្កើនការគួបផ្សុំក្នុងការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច


 
រដ្ឋមន្រ្តីក្រសួងទាំង៣និងថ្នាក់ដឹកនាំធនាគារជាតិក្នុងពិធីចុះហត្ថលេខា

នាព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ ២០១៤ នៅរដ្ឋធានីហាណូយរបស់វៀតណាម បានប្រព្រឹត្តទៅ​ពិធីចុះ​ហត្ថលេខាលើ​បទ​បញ្ជាត្តិ​សហការក្នុងការគ្រប់គ្រងនិងចាត់ចែងម៉ាក្រូសេដ្ឋកិច្ចរវាងក្រសួងផែនការនិងវិនិយោគ ក្រសួងាហិរញ្ញវត្ថុ ក្រសួងឧស្សាហពាណិជ្ជកម្មជាមួយធនាគារជាតិវៀតណាម។នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dungរួមជាមួយបណ្ដាឧបនាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc លោក Hoang Trung Hai លោក Vu Duc Dam និង​លោក​ Pham Binh Minh បានធ្វើជាកាកសិណសាក្សីនៅពិធី​នេះ។បទបញ្ជាត្តិនេះគឺជាមូលដ្ឋានសំខាន់ដើម្បីក្រសួង​ទាំង​​នោះ​សហការលាតត្រដាងអនុវត្តភារកិច្ចនានាដែលត្រូវបានប្រគល់ក្នុងការងារគ្រប់គ្រងចាត់ចែងវិស័យហិរញ្ញវត្ថុ រូបីយវត្ថុ វិនិយោគ ពាណិជ្ជកម្មនិងតំលៃ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ