09/11/2016 10:11 GMT+7 Email Print Like 0

វៀតណាមបង្កលក្ខណៈដើម្បីទេសចរណ៍ក្លាយទៅជាផ្នែកសេដ្ឋកិច្ចស្នូល


វៀតណាមបង្កលក្ខណៈដើម្បីទេសចរណ៍ក្លាយទៅជាផ្នែកសេដ្ឋកិច្ចស្នូល (VNA)

ផ្តល់មតិចំពោះគំរោងច្បាប់ទេសចរណ៍ (វិសោធនកម្ម) ក្នុងសម័យពិភាក្សាតាមក្រុម នាព្រឹកថ្ងៃទី ៨ ខែវិច្ឆិកា​ ឆ្នាំ២០១៦ ក្នុងក្របខ័ណ្ឌសម័យប្រជុំកលើកទី ២ រដ្ឋសភាវៀតណាម នីតិកាលទី ១៤ សមាជិកសភាបានចាត់ទុកថា៖ ការធ្វើវិសោធកម្មច្បាប់បំរើការបង្កើតយន្តការគិតិយុត្តិការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់អង្គការបុគ្គលនៅក្នុងនិងក្រៅប្រទេសលើវិស័យទេស​ចរណ៍ ដែលលើកកំពស់សមត្ថភាពប្រកួតប្រជែង។

ទាក់ទិនដល់ប្បញ្ញត្តិដែលវិនិយោគិន បរទេសមានសិទ្ធិធ្វើអាជីវកម្មទេសចរណ៍នៅវៀតណាម លោក Vuong Van Sang សមាជិកសភាខេត្ត  Lao Cai បានចាត់ទុកថា៖        «ការអនុញ្ញាតឲ្យជនបរទេសចូលរួមអាជីវកម្មទេសចរណ៍​គឺសមស្របដោយសារមានការប្រកួតប្រជែងទើបការធ្វើអាជីវកម្មមានការអភិវឌ្ឍន៍ជាពិសេស ក្នុង​ដំ​ណាក់កាលធ្វើសមាហរណកម្មអន្តរជាតិ។ បញ្ហាបច្ចុប្បន្នគឺរដ្ឋាភិបាលគ្រប់គ្រងវិនិយោគិនបរទេសតាមរយៈមធ្យោបាយ​ច្បាប់ដូចម៉្តេច?»

នាព្រឹកថ្ងៃដដែល សមាជិកសភាក៏បានពិភាក្សាអំពីបញ្ហាសំខាន់ផ្សេងៗផងដែរ៕ 

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាអត្ថបទបានផ្សាយ