18/09/2016 10:09 GMT+7 Email Print Like 0

វៀតណាមនឹងមានសមាគមច្បាប់អន្តរជាតិវៀតណាម


ទិដ្ឋភាពនៃពិធី

នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ​២០១៦ នៅទីក្រុងហាណូយ គណៈកម្មាធិការចលនាបង្កើត​សមាគម​ច្បាប់​អន្តរជាតិ​វៀត​ណាម​ បាន​រៀបចំមហាសន្និបាត​លើកទី​១ អាណត្តិ​២០១៦ -២០២១។ នៅក្នុង​មហា​សន្និ​បាត​នេះ ថ្នាក់​ដឹកនាំ​ក្រសួង​មហាផ្ទៃ​បានប្រកាស​ និង​ប្រ គល់​សេចក្តី​សម្រេច​ចិត្ត​ស្តីពី​ការ​អនុញត្ត​បង្កើត​សមាគម​អ្នក​ច្បាប់​អន្តរជាតិ​វៀត​ណាម សម្រាប់គណៈកម្មាធិការចលនាបង្កើតសមាគម​។ តាមនោះ សមាគម​ច្បាប់​អន្តរជាតិ វៀត​ណាម​ជាអង្គការ​សង្គម-អាជីព បានចាត់ចែងនិងធ្វើសកម្មភាព​តាម​លក្ខន្តិកៈ ដែល បាន​រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ​អនុម័ត​។ ថ្លែងមតិនៅទីនេះ ឧបនាយក​រដ្ឋមន្ត្រី លោក Truong Hoa Binh បានសំណូមពរ​ថា សមាគម​ច្បាប់​អន្តរជាតិ​វៀត​ណាម ត្រូវបង្កើត​ឡើងវេទិកា ដែលប្រមូលផ្តុំអ្នកប្រាជ្ញ អ្នកគ្រប់គ្រងនិងប្រតិបត្តិ​ច្បាប់ ព្រម​ទាំង​រៀប​ចំ​សកម្មភាព​ប្រកប​ដោយប្រសិទ្ធិភាព សំដៅផ្សព្វផ្សាយ បណ្តុះ​បណ្តាល និង ស្រាវ​ជ្រាវ ច្បាប់​អន្តរជាតិ​បំរើការ​ធ្វើសមាហរណកម្ម ក៏ដូចជាតម្រូវការ​ផ្សេងៗ​របស់ប្រទេសជាតិ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ