15/02/2016 09:17 GMT+7 Email Print Like 0

វៀតណាមនឹងបាញ់ផ្កាយរណបថ្មីចំនួន ២ គ្រឿងនាឆ្នាំ ២០១៩


វៀតណាមនឹងបាញ់ផ្កាយរណបថ្មីចំនួន ២ គ្រឿងនាឆ្នាំ ២០១៩ (Image: VNA)

នាឆ្នាំ ២០១៩ វៀតណាមគ្រោងនឹងបាញ់ផ្កាយរណប LOTUS-1 និង LOTUS-2 រួម​ចំណែក​បង្កើន​ប្រសិទ្ធ​ភាព​នៃផលិត​កម្មកសិកម្ម និងកាត់បន្ថយ​ផលវិបាក​ដោយគ្រោះធម្មជាតិ។ គំរោង​ការណ៍នេះមាន​តំលៃសរុប​ចំនួន ៦០០​លានដុល្លា​អាមេរិក។ បណ្ឌិត Vu Anh Tuan នាយករងមជ្ឈមណ្ឌលជាតិផ្កាយ​រណបបាន​ឲ្យដឹង​ថា៖

​«យើងខ្ញុំកំពុងកសាងបច្ចេកវិទ្យា ដើម្បីធ្វើយ៉ាងម៉េចម្ចាស់ការបច្ចេកវិទ្យាផ្កាយ រណប​ទាំង​ស្រុង​សំដៅកាត់​បន្ថយ​ផលវិបាក​ដោយគ្រោះធម្មជាតិ​។ ជាក់ស្តែង​ផលវិបាកដោយគ្រោះធម្មជាតិ​ស្រូបយប ១,៥% GDP។  ក្នុងករណី យើង​អាច​កាត់បន្ថយផលវិបាក ដោយគ្រោះធម្មជាតិដល់ ១០% យើង​នឹងសន្សំ​សម្ចៃសំរាប់​ប្រទេស​ជាតិ ១៥០ លាន​ដុល្លា​អាមេរិ​ក​ក្នុងរយៈពេល​មួយឆ្នាំ៕»

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ