26/02/2016 09:53 GMT+7 Email Print Like 0

វៀតណាមនឹងបាញ់បង្ហោះផ្កាយរណបបង្ហាញរូបភាពផែនដីក្នុងឆ្នាំ២០១៨


ដំណើរការអភិវឌ្ឍន៍ផ្កាយរណប “Made in Vietnam” (រូបថត៖VNSC)

មជ្ឈមណ្ឌលផ្កាយរណបជាតិវៀតណាម (VNSC) បានឲ្យដឹងថា​ផ្កាយ​រណបទស្ស​នាផែនដី Micro Dragon គូប្លង់ដោយក្រុមវិស្វករវៀត​ណាម គ្រោង​នឹង​ផលិតនា​ខែកញ្ញាឆ្នាំ​២០១៦ ហើយ​ត្រៀម​ខ្លួន​ជា​ស្រេច​បាញ់​បង្ហោះ​ទៅ​កាន់​ដង​តារាវិថីនាឆ្នាំ២០១៨។ ផ្កាយរណប Micro Dragon មានតួនាទីប្រមែប្រមូលព័ត៌​មាន​បង្ហាញ​រូបភាព តំបន់​ឆ្នេរ​សមុទ្រ​សំដៅវាយ​តំលៃ​គុណភាព​ទឹក កំណត់ទីតាំង​នៃប្រភព​ជលផល ព្រម​ទាំងតាម​ដាន​ការផ្លាស់​ប្ដូរនៃ​បាតុភូត​កើត​ឡើងនៅ​តំបន់​នេះ ដើម្បីបម្រើឲ្យ​ផ្នែកចិញ្ចឹមជលផលវៀតណាម។ តាម​ដំណើរ​ការអភិវឌ្ឍន៍​ផ្កាយ​រណប​ “Made in Vietnam” គឺក្រោយ​ពីពេល​បាញ់​បង្ហោះប្រកបដោយ​ជោគជ័យផ្កាយ​រណប​តូច Pico Dragon ដែល​មាន​ទម្ងន់១​គីឡូ​ក្រាម​តែប៉ុណ្ណោះ វៀត​ណាមនឹងបាញ់​បង្ហោះផ្កាយ​រណប Nano Dragon មានទម្ងន់​១០​គីឡូក្រាម នាឆ្នាំ២០១៦។ ហើយ​ដល់​ឆ្នាំ២០១៨ ផ្កាយរណប Micro Dragon មាន​ទម្ងន់​៥០គីឡូក្រាម​នឹងត្រូវ​បាន​បាញ់​បង្ហោះ​ទៅកាន់​ដង​តា​រាវិថី៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម


 

បណ្តាអត្ថបទបានផ្សាយ